កីឡាអន្តរជាតិ
អន្តរជាតិ
Nations League៖ អ៊ីតាលី ជួប​អេ​ស្ប៉ា​ញ ឯ​បែលហ្ស៊ិក ប៉ះ​បារាំង​
04, Dec 2020 , 4:41 pm        
រូបភាព
​អ៊ីតាលី​ត្រូវ​ទទួលភ្ញៀវ​អេ​ស្ប៉ា​ញ ខណៈ​បែលហ្ស៊ិក​ជួប​បារាំង​នៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ពានរង្វាន់ Nations League​។ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) ប្រកាស​ដូច្នេះ​នៅ​ថ្ងៃទី​៤ ធ្នូ ដោយ​អ៊ីតាលី​នឹងធ្វើ​ម្ចាស់ផ្ទះ​នៅ​ខែតុលា ឆ្នាំក្រោយ​។​


UEFA និយាយថា ជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន San Siro ក្នុង​ទីក្រុង Milan នា​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២១ និង​កីឡដ្ឋាន Allianz នៅ​ទីក្រុង Turin នៅ​មួយថ្ងៃ​បន្ទាប់​។ សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ UEFA បានសម្រេច​ជ្រើស​យក San Siro ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១០ ខែតុលា ខណៈ​ជំនួប​ដណ្តើម​ចំណាត់ថ្នាក់​ទី​៣ និង​ធ្វើ​នៅ Allianz ថ្ងៃ​ដដែល​នោះ​។​
 
​អ៊ីតាលី ដែល​ឈរ​នៅ​កំពូល​តារាង​ពូ​ល A1 នា​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ Nations League ត្រូវ​ប៉ះ​អេ​ស្ប៉ា​ញ​ដែល​នៅ​កំពូល​តារាង​ពូ​ល A4​។ នេះ​ជាការ​ជួបគ្នា​លើកដំបូង​ក្នុងការ​ប្រកួត​ពាន​អឺរ៉ុប ចាប់តាំងពី​ជួបគ្នា​លើកចុងក្រោយ​ក្នុង​ពានរង្វាន់ Euro ឆ្នាំ ២០១៦​។​
 
​ដោយឡែក​បែលហ្ស៊ិក​បញ្ច​ប់​ទៅ​ក្នុ​ចំណាត់ថ្នាក់​ទី​១​ពូ​ល A2 ត្រូវ​តតាំង​ជាមួយ​បារាំង​ដែល​ឈរ​លេខ​១​ពូ​ល A3​។ នេះ​ក៏​ជាការ​ប៉ះគ្នា​រវាង​ក្រុម​លេខ​១ និង​លេខ​២​ពិភពលោក FIFA World Ranking ផងដែរ​។​
 
​ម្ចាស់​ជើងឯក Nations League ឆ្នាំមុន ព័រ​ទុយ​ហ្គា​ល់​បាន​ធ្លាក់​ទៅហើយ ក្រោយ​ទទួលបាន​ចំណាត់ថ្នាក់​ទី​២ ពូ​ល A3៕
 

Tag:
 Nations League
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com