ជាតិ
​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​ផ្ដល់​កូន​ត្រី​អណ្ដែង​ជាង​៤​ម៉ឺន​ក្បាល ដល់​អ្នក​ចិញ្ចឹម​ត្រី ៦០​គ្រួសារ​
04, Dec 2020 , 11:58 pm        
រូបភាព
វារីវប្បករដែលទទួលបានពូជត្រី ពីមន្ទីរកសិកម្ម (រូបភាព៖ វេង សាខុន)
វារីវប្បករដែលទទួលបានពូជត្រី ពីមន្ទីរកសិកម្ម (រូបភាព៖ វេង សាខុន)
ដោយ:
​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ បាន​យក​កូន​ត្រី​អណ្តែង​ចំនួន ៤២,០០០​ក្បាល និង​ចំណី​ត្រី​ចំនួន ១៨០​គីឡូក្រាម ទៅ​ចែកជូន​សមាជិក​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ត្រី​ក្នុង​តង់​ប្លា​ស្ទិ​ក ចំនួន ២​បណ្តុំ ដែលមាន​សមាជិក​ចំនួន ៦០​គ្រួសារ ស្ថិតនៅ​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន​។​

 
​ការផ្ដល់​ពូជ​ត្រី ដល់​គ្រួសារ​វា​រី​វប្បករ ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង បង្កើត​ការងារ តាមរយ​:​ការពង្រឹង និង​ពង្រីក​សកម្មភាព ចិញ្ចឹម​ត្រី និង​កង្កែប ដាំ​ដំណាំ និង​បន្លែ​ជា​លក្ខណ​:​គ្រួសារ ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង ស្រប​ពេលដែល​សេដ្ឋកិច្ចជាតិ និង​វិស័យ​មួយចំនួនទៀត​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។ 


 
​គួររំឭកថា កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ កន្លងមក រាជរដ្ឋាភិបាល​ក៏បាន​ចែក​ពូជស្រូវ​ចំនួន ២៣៧​តោន ដល់​កសិករ​ចំនួន ២,៣៧២ គ្រួសារ​នៅក្នុង​ខេត្តក្រចេះ​ផងដែរ​។ បើតាម​លោក វេ​ង សា​ការងារ​ស្ដារ​ដំណាំ​ស្រូវ​ដែល​បាន​ខូចខាត​ដោយ​ទឹកជំនន់​នៅក្នុង​ខេត្តក្រចេះ បានបញ្ចប់​ជា​ស្ថាពរ​ហើយ​ដែរ គឺ​នៅលើ​ផ្ទៃដី​ដំណាំ​ស្រូវ​សរុប ១,៨៧១​ហិកតា​៕
 


 

Tag:
 ​កសិកម្ម​
 ​វារីវប្បកម្ម​
 ​ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com