COVID-19
ជាតិ
រកឃើញវិជ្ជមាន៦នាក់នៅហាង Pedro និង៣ទៀតនាំចូលពីអាមេរិក
04, Dec 2020 , 6:12 pm        
រូបភាព
ដោយ: ថ្មីៗ
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីការតេស្តឃើញវិជ្ជមានកូវីដ-១៩ ចំនួន៩ករណីទៀត ដែលក្នុងនោះមានបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ៦នាក់ និងអ្នកដំណើរពីសហរដ្ឋអាមេរិក៣នាក់។



បុគ្គលិកហាង Pedro ជាអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលកន្លងមក មាន១ករណីរួចទៅហើយ។ រីអ្នកដំណើរពីអាមេរិកទាំង៣នាក់ ត្រូវបានតេស្តឃើញលើកទី២ ចំថ្ងៃទី១៣ នៃចត្តាឡីស័ក។



សរុប៦ករណីថ្មីនេះ នាំឲ្យអ្នកកើតកូវីដ-១៩ ពីព្រឹត្តិការណ៍២៨វិច្ឆិកា កើនដល់​២៩នាក់។ សរុបនៅកម្ពុជា ករណីឡើង​ដល់​៣៤៤ករណី ក្នុងនោះសះស្បើយ​៣០៤ករណី៕


© រក្សាសិទ្ធិដោយ thmeythmey.com