COVID-19
ជាតិ
សម្តេច ហ៊ុន សែន អនុញ្ញាតឲ្យបញ្ចេញអត្តសញ្ញាណអ្នកកើតកូវីដ ហើយស្នើឲ្យពង្រឹងវិធានការចត្តាឡីស័ក
× តាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃសៅរ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យក្រសួងសុខាភិបាល បញ្ចេញអត្តសញ្ញាណអ្នកកើតកូវីដ-១៩ នៅក្នុងរបាយការណ៍របស់ខ្លួន បន្ទាប់ពីករណីឆ្លងពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ឡើងសរុបដល់២៩នាក់ហើយ។ បើតាមសម្តេច ការបញ្ចេញអត្តសញ្ញាណគឺផ្តល់ភាពងាយស្រួលដល់អ្នកដែលជាប់ពាក់ព័ន្ធ បើទោះបីជាប៉ះពាល់ដល់សិទ្ធិបុគ្គលក៏ដោយ។
បន្ថែមពីលើនេះ សម្តេចបានស្នើឲ្យអាជ្ញាធរពង្រឹងវិធានការចត្តាឡីស័ក ដោយសម្តេចសន្និដ្ឋានថា ការរាលដាលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចបណ្តាលមកពីការធ្វើចត្តាឡីស័កមិនបានត្រឹមត្រូវ ហើយអ្នកជំងឺបានប៉ះពាល់ជាមួយក្រុមគ្រួសារអគ្គនាយកពន្ធនាគារ។
សូមស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន © រក្សាសិទ្ធិដោយ thmeythmey.com