ពីនេះ ពីនោះ
សុខភាព
គួរ​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​រលាក​សួត​ដូចម្តេចខ្លះ​?
05, Dec 2020 , 8:59 pm        
រូបភាព
​ជំងឺ​រលាក​សួត​អាច​បង្កអោយមាន​បញ្ហា​ធ្ងន់ធ្ងរ​បាន​ពី​កម្រិត​ស្រាល ទៅ​គ្រោះថ្នាក់​ដល់​ជីវិត ។ ជម្ងឺ​រលាក​សួត​ច្រើនតែ​បង្ក​ជា​ផលវិបាក​មួយ​ផ្សេងទៀត​នោះ គឺ​ជំងឺ​ផ្តាសាយ​។ ការប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច អាច​ព្យាបាល​ការ​រលាក​សួត​ដោយ​បាក់តេរី​បាន​ច្រើន​ប្រភេទ ប៉ុន្តែ​ការ​ស៊ាំ​នឹង​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​កំពុង​កើត​ឡើងជា​បញ្ហា​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​គឺ​ត្រូវតែ​ព្យាយាម​បង្ក​កុំអោយ​ឆ្លង​ជំងឺ​។​

 
​គ្រូពេទ្យ​ប្រហែលជា​សង្ស័យ​លើ​ជំងឺ​រលាក​សួត​ដោយយោង​ទៅតាម​ការ​សួរ​ប្រវត្តិ​ជំងឺ និង​ការពិនិត្យ​លើ​រាងកាយ​។ អ្នក​ប្រហែល​ត្រូវ​ធ្វើតេស្ត​ដូចខាងក្រោម​នេះ​៖
 
– ពិនិត្យ​លើ​រាងកាយ​៖ ក្នុងពេល​កំពុង​ពិនិត្យ គ្រូពេទ្យ​ត្រូវការ​ស្តាប់​សួត​របស់​អ្នក​តាមរយៈ​ស្តេ​តូ ដើម្បី​រក​សម្លេង​ដែល​មិនធម្មតា​។​
– ថតកាំរស្មីអ៊ិច​លើ​ទ្រូង​៖ ការថត​កាំរស្មី​អាច​បញ្ជាក់​ពី​វិត្ត​មាន​របស់​ជម្ងឺ​សួត និង​កំណត់​បាន​ពី​ការ​រាលដាល និង​ទីតាំង​នៃ​ជំងឺ​។​
– តេស្ត​ឈាម និង​ទឹករំអិល​៖ អ្នក​ប្រហែលជា​ត្រូវធ្វើ​តេស្ត​ឈាម​ដើម្បី​រាប់​គ្រាប់​ឈាមសរ​និង​រកមើល​វត្ត​មានវី​រ៉ុ​ស បាក់តេរី ឬ​មេរោគ​ផ្សេងៗ​ទៀត​។ គ្រូពេទ្យ​ក៏​ប្រហែលជា​ត្រូវ​ពិនិត្យមើល​ទឹករំអិល ឬ​គ្រាប់​ឈាម​របស់​អ្នក​ដើម្បី​ជួយ​សំគាល់​មើល​មេរោគ​បង្ក​ជំងឺ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com