ពីនេះ ពីនោះ
សុខភាព
ជំងឺ​អាសន្នរោគ​មាន​សញ្ញា​សម្គាល់​អ្វីខ្លះ​?
06, Dec 2020 , 6:59 am        
រូបភាព
​រោគសញ្ញា​នៃ​ជំងឺ​អាសន្នរោគ​អាចមាន​ការចាប់ផ្តើម​លឿន​បំផុត​ពីរ​បី​ម៉ោង ឬ​យូរ​បំផុត​ប្រាំ​ថ្ងៃ​បន្ទាប់ពី​ឆ្លង​ជំងឺ​ហើយ ។ ភាគច្រើន​រោគសញ្ញា​របស់​ជំងឺ​នេះ​គឺ​ស្រាល ។ ប៉ុន្តែ​ពេលខ្លះ​វា​អាច​ទៅជា​ធ្ងន់ធ្ងរ​ខ្លាំង​ក៏មាន ។ ប្រហែល​ជាមាន​អ្នក​ឆ្លង​មួយ​នាក់​ក្នុងចំណោម ២០​នាក់​មាន​ជំងឺរាគ​រុស​ជា​ទឹក​សុទ្ធ​យ៉ាងធ្ងន់ធ្ងរ រួមទាំង​ក្អួត​ផងដែរ ហើយ​ប្រការ​បែបនេះ​អាចធ្វើអោយ​អ្នកជំងឺ​ងាយ​នឹង​ខ្សោះ​ជាតិ​ទឹក ។ ថ្វីបើ​អ្នក​ឆ្លង​ជំងឺ​ជាច្រើន​នាក់​មាន​រោគសញ្ញា​តិចតួច ឬ​មិនមាន​រោគសញ្ញា​សោះ ពួកគេ​អាច​នៅតែ​បន្ត​អោយ​មានការ​រាតត្បាត​នៃ​ជំងឺ​នេះ​ទៅ​អ្នកដទៃ​បាន ។​

 
 
​រោគសញ្ញា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​មានដូចជា​៖
– ចង្វាក់បេះដូង​ដើរ​លឿន​
– បាត់បង់​ភាពយឺត​របស់​ស្បែក (​លទ្ធភាព​របស់​ស្បែក​ក្នុង​ការវិល​មករក​ភាព​ដើម​វិញ​លឿន​កាលណា​ដែលមាន​ការ​ទាញ​)
– ស្ងួត​មាត់ បំពង់ក ច្រមុះ និង​ភ្នែក​
– សម្ពាធ​ឈាម​ចុះ​ទាប​
– ស្រេកទឹក​
– រមួល​សាច់ដុំ​
 
 
​ប្រសិនបើ​មិនបាន​ព្យាបាល​ទេ ការ​ខ្សោះ​ជាតិ​ទឹក​នេះ​អាច​នឹង​ធ្វើអោយ​អ្នកជំងឺ​ហ្យុ​ក និង​ស្លាប់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com