ពីនេះ ពីនោះ
«​ត្រាក់ទ័រ​» មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
10, Oct 2022 , 7:29 am        
រូបភាព
​វចនា​នុ​ក្រុម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​«​ត្រាក់ទ័រ​»​ដែល​ពលរដ្ឋ​ខ្មែរ​យើង​ស្គាល់​ថា​ជា​គ្រឿងចក្រ​ប្រដាប់​ដោយ​ម៉ាស៊ីន​សម្រាប់​ប្រើ​ក្នុងការ​ឈូស​ចូកដី​នោះ គឺជា​ពាក្យ​កម្ចី​ពី​បារាំង​។ Tracteur ជា​ភាសា​បារាំង​។

 
​ពលរដ្ឋ​ខ្មែរ​យើង​ខ្លះ​សឹងតែ​ចាត់ទុក​ពាក្យ​«​ត្រាក់ទ័រ​»​ជា​ភាសា​ខ្មែរ​ទៅហើយ​។ ក្រៅពី​ពាក្យ​ត្រាក់ទ័រ ខ្មែរ​យើង​ក៏​និយម​ប្រើ​ដែរ ហើយ​វា​សុទ្ធតែជា​ពាក្យ​កម្ចី​ពី​បារាំង​។ ពាក្យ​ទាំងនោះ​មានដូចជា តុងទីន នីឡុង បេតុង ប៊ីយេរ ឬ​ឡាប់យេរ ម៉ាស៊ីន បាល់ មេដាយ  ម៉ូត ស្ទីល ស៊េរី ស៊ុប ឬ​ស៊ូ​បិ៍ ក​ម្ម៉​ង់ ម៉ាស៊ីន បាល់ មេដាយ ពរ្សឺឡែន ទួរណឺវិស ជាដើម​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com