ជាតិ
បទសម្ភាសន៍
វីដេអូ
«​ស្ទឹង​តា​តៃ​» ជាទី​តាំង​ស្ទូចត្រី​ល​ម្អែ​កាយ​ដ៏​ទាក់ទាញ​នៅ​អូរ​សោម​
06, Dec 2020 , 12:59 pm        
រូបភាព
 ​ដោយ​៖ ជឿន ស្រី​ណ​យ និង ហុង ស្រី​ណា​

​ពោធិ៍សាត់​៖«​ស្ទឹង​តា​តៃ​» ជា​ស្ទឹង​មួយ​ដែល​ស្ថិតក្នុង​សហគមន៍​អូរ​សោម ស្រុក​វាលវែង បាន​ក្លាយជា​កន្លែង​ទីតាំង​ស្ទូចត្រី​ដ៏​ទាក់ទាញ​មួយ សម្រាប់​ទេសចរ​។ ដងស្ទឹង​តា​តៃ មាន​ត្រី​ច្រើន​ប្រភេទ និង​ជា​កន្លែង​ដែល​ពោរពេញ​ដោយ​ទេសភាព​ស្រស់បំព្រង រួម​នឹង​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ  ដែល​អំណោយផល​ដល់​ទេសចរ​។ នេះ​បើ​លោក នួន លីម ដែលជា​មគ្គទេសក៍​នៅ​សហគមន៍​អូរ​សោម បាន​ប្រាប់ Thmeythmey25​។





​ដើម្បី​ជ្រាប​ច្បាស់​សូម​ទស្សនា​កិច្ច​សម្ភាស រវាង​កញ្ញា ជឿន ស្រី​ណ​យ អ្នកសារព័ត៌មាន​Thmeythmey25 និង​លោក នួន លីម មគ្គទេសក៍​នៅ​សហគមន៍​អូរ​សោម ដូចតទៅ​៖
 
 
​លោក នួន លឹម ដែលជា​មគ្គទេសក៍​ទេសចរណ៍​នៅ​តំបន់​អូរ​សោម បាន​ឲ្យ​ដឹងថា​មូលហេតុ​ដែល​ភ្ញៀវទេសចរ និយម​មក​ស្ទូចត្រី​នៅ​ស្ទឹង​តា​តៃ គឺ​ដោយសារតែ​ស្ទឹង​នេះ​សម្បូរ​ត្រី​ច្រើន​ប្រភេទ និង​មាន​អំណោយផល​ពី​អាកាសធាតុ​ដ៏​ត្រជាក់​ផង​នោះ​។ លោក នួន លីម រៀបរាប់​ទៀតថា ស្ទឹង​តា​តៃ ជា​អាង​ត្រី​ធម្មជាតិ​ដែល​សម្បូរ​ទៅដោយ​ត្រី​ជាច្រើន​ប្រភេទ​ដូចជា ត្រី​ខ្មៅ ត្រី​ទី​ឡាប​យា ត្រី​ផ្ទក់ ត្រី​ឆ្តោ និង​ត្រី​ប៉ា​សេ​អ៊ី​ជាដើម​។​


 
«​ភ្ងៀ​វ​ទេសចរ​មក​ស្ទូចត្រី​នៅ​ស្ទឹង​តា​តៃ ក្នុង​តំបន់​អូរ​សោម ក្នុង​មួយថ្ងៃ ២ ទៅ ៣ ទូក ជា​រៀងរាល់ថ្ងៃ ដោយ​ពួកគេ​ស្នាក់នៅ យ៉ាងហោចណាស់ ២​យប់ ៣​ថ្ងៃ​។ ការ​ស្ទូចត្រី​ក្នុង​តំបន់​អូរ​សោម បានធ្វើ​ឲ្យ​ប្រជាជន​ក្នុង​សហគមន៍ អាច​រកចំណូលបាន​ពី​ការជួល​ទូក ក្នុង​១​ថ្ងៃ ១០ ម៉ឺន​រៀល រួមទាំង​បាន​ចូលរួម​សប្បាយ ស្ទូចត្រី​ជាមួយ​ភ្ញៀវ​ផងដែរ​»​។  នេះ​ជាការ​រៀបរាប់​របស់​ម​គ្គ​ទេស​ក៍​ទេសចរណ៍​ដដែល​។ 
 


​ក្រៅពី​ស្ទូចត្រី​កម្សាន្ត អ្នកទេសចរ ក៏​អាច​មានឱកាស​បានឃើញ​សត្វព្រៃ  និង​សត្វ​ស្លាប​ដែលមាន​វត្ត​មាននៅ​សហគមន៍​អូរ​សោម​ដែរ រួមមាន​ដូចជា សត្វ​កេងកង ស្វា សំពោច កំប្រុក ជ្រូកព្រៃ និង​ប្រើស​ជាដើម​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ទំនប់​ស្ទឹង​តា​តៃ នៅ​តំបន់​អូរ​សោម ជាទី​ទេសចរណ៍​ថ្មី​មួយ​ក្នុង​ខេត្តពោធិ៍សាត់ ដែល​វា​ជាទី​តាំង​ល្អ​សម្រាប់​លំ​ហេ​អារម្មណ៍ និង​ស្ទូចត្រី​លេង រួមទាំង​គយគន់​ទេសភាព​ធម្មជាតិ ព្រៃឈើ យ៉ាង​ស្រស់ស្អាត​៕



Tag:
 ស្ទូចត្រី​
 ​ទេសចរ​
 ​នួន លីម​
  អូរ​សោម​
 ​វាលវែង​
 ​ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com