COVID-19
ជាតិ
នយោបាយជាតិ
ប្រធានរដ្ឋសភា បរិច្ចាគប្រាក់បៀវត្សរ៍ ៨លានរៀល រយៈពេល៦ខែ សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ រូបពីហ្វេសប៊ុករដ្ឋសភាជាតិកម្ពុជា
× ភ្នំពេញ៖ ក្រោយពីប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ប្រកាសទិញវ៉ាក់សាំងកូវីដ-១៩ នោះ សម្បុរសជនជាច្រើន បានចូលរួមវិភាគទាន ។ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ក៏ចូលរួមថវិកាដែរ។
ប្រធានរដ្ឋសភារូបនេះ បានបរិច្ចាគប្រាក់ប្រាក់បៀវត្សរ៍ ៨លានរៀល រយៈពេល៦ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។ នេះបើតាមរដ្ឋសភាជាតិកម្ពុជា ដែលបានស្រង់ប្រសាសន៍សម្ដេច ហេង សំរិន សរសេរលើហ្វេសប៊ុក។
កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស មកចាក់ជូនប្រជាពលរដ្ឋ៥០ម៉ឹននាក់ ដោយឥតគិតថ្លៃ នៅជំហានដំបូង។ ក្រោយការប្រកាសរបស់ប្រមុខរដ្ឋាភិបាល ក៏មានសប្បុរសជនចូលរួមថវិកាជាបន្តបន្ទាប់។ គិតត្រឹមម៉ោងព្រឹកថ្ងៃទី៨ ធ្នូនេះ រដ្ឋាភិបាល ទទួលបានបានថវិកាជាង១៨លានដុល្លារហើយ ពីសប្បុរសជនក្នុងស្រុក ដែលភាគច្រើនជាឧកញ៉ា។
បច្ចុប្បន្នអ្នកជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា បានកើនដល់៣៤នាក់ហើយ។ ចំនួននៃអ្នកឆ្លងកូវីដ-១៩នៅក្នុងសហគមន៍នេះ បានធ្វើឱ្យកម្ពុជាទាំងមូល មានអ្នកឆ្លងជំងឺនេះចំនួន៣៥០នាក់។ ក្នុងនោះ មាន៣០៧នាក់ បានជាសះស្បើយ រីឯអ្នក៣៣នាក់ទៀត កំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com