ពីនេះ ពីនោះ
«​សាវ​ដ្ត​កម្ម​»​មានន័យ​ដូចម្តេច​?
09, Dec 2020 , 7:29 am        
រូបភាព
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នា​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៩ បានអនុម័ត​បច្ចេក​ស​ព្ទ​បរិស្ថាន និង​ធនធានធម្មជាតិ​ដែល​ស្នើ​ដោយ​ក្រសួងបរិស្ថាន​ទៅលើ​ពាក្យ​«​សាវ​ដ្ត​កម្ម​»​ដែល​សំដៅ​ដល់​សកម្មភាព ដំណើរការ​បំបែក ឬ​ការ​បំប្លែង​សំរាម សំណង់​រឹង​ទៅជា​វត្ថុធាតុដើម​សម្រាប់​បម្រើការ​ផលិតឡើង​វិញ ដែល​ខ្មែរ​និយម​និយាយថា ការកែច្នៃ​ឡើងវិញ​។

 
​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ក៏បាន​អនុម័ត​នូវ​ពាក្យ​«​ការកែច្នៃ​ហ្សែ​ន​» សំដៅលើ​បច្ចេកទេស​ក្នុងការ​ផ្លាស់ប្តូរ​លក្ខណៈ​ធម្មជាតិ​របស់​សត្វ រុក្ខជាតិ ឬ​មីក្រូ​សារពាង្គកាយ​ដោយ​បញ្ចូល​ចំណែក​ណាមួយ​នៃ​សម្ភារ​ព​ន្ធុ​(DNA)​ពី​សារពាង្គកាយ​មួយ​ទៅ​សារពាង្គកាយ​មួយទៀត​៕ 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com