ជាតិ
កម្ពុជា នឹងរងជ្រលងសម្ពោធខ្ពស់ពីប្រទេសចិន មួយសប្ដាហ៍
×
ដោយ៖ ប៉ូ សុភា
កម្ពុជា នឹងរងជ្រលងសម្ពោធខ្ពស់ពីប្រទេសចិន ដែលធ្វើឲ្យខ្យល់មូសសុងឦសានបក់ខ្សោយមកលើ កម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូនដំនឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី៨ ធ្នូ។
ជ្រលងសម្ពោធខ្ពស់ពីប្រទេសចិន នឹងធ្វើស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ផ្តើមប្រែប្រួល។ បើតាមក្រសួងធនធានទឺក បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា ចាប់ពី ២២ ដល់ ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ចាប់ពី២៨ ដល់ ៣២អស្សាសេ។ រីឯបណ្ដាខេត្តជាប់ខេត្ត ជាប់ជួរភ្នំដងវែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមាចាប់ពី ២០ ដល់២២អង្សាសេ និងសីតុណ្ហភាពអតិបរមាចាប់ពី២៨ ដល់៣០អង្សាសេ។ ចំណែកឯតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាចាប់ពី ២៤ដល់ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាចាប់ពី២៨ ដល់ ៣០អង្សាសេ។
បើតាមក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១១ ដល់ទី១៥ខែធ្នូ កម្ពុជានឹងទទួលឥទ្ធិពល ពីកម្រិតសម្ពោធទាបខ្សោយវិញ៕
Tag:
សម្ពោធ
ខ្ពស់
អាកាសធាតុ
កម្ពុជា
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com