អត្ថបទពាណិជ្ជកម្ម
អតិថិជន​ធនាគារ ស្ថាបនា ធ្វើ​យ៉ាងម៉េច​ដើម្បី​ដក​ប្រាក់​តាម​វី​ង​បាន​?
09, Dec 2020 , 10:38 am        
រូបភាព
​បងប្អូន​មួយចំនួន ប្រហែលជា​ពិបាក​រក​កន្លែង​ដក​ប្រាក់ នៅពេលដែល​ធ្វើដំណើរ​ទៅ​ខេត្ត​ឆ្ងាយៗ​។ ថ្ងៃនេះ​យើង នឹង​បង្ហាញ​ពី​របៀប​ផ្ទេរប្រាក់​ទៅវិញទៅមក រវាង​ធនាគារ ស្ថាបនា និង​ធនាគារ​ឯកទេស​វី​ង ជាមួយ​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន ព្រមទាំង​របៀប​ដក​ប្រាក់​តាម​វី​ង ជាង​៨២០០​កន្លែង​។
 
​របៀប​ផ្ទេរប្រាក់​ពី​វី​ង​ទៅ​ធនាគារ ស្ថាបនា​
​សម្រាប់​អតិថិជន​ធនាគារ​ឯកទេស​វី​ង អាច​ផ្ទេរប្រាក់​ទៅ​ធនាគារ ស្ថាបនា បាន​យ៉ាង​រហ័ស​តាមរយៈ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ដូចខាងក្រោម​៖
១. ចូលទៅ​កាន់ “​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​” (Wing Money App)
២. ជ្រើសរើស “​ផ្ទេរប្រាក់​”
៣. ជ្រើសរើស “​វី​ង​ទៅ​ធនាគារ​”
៤. ជ្រើសរើស “Sathapana Bank”
 
​របៀប​ផ្ទេរប្រាក់​ពី​ធនាគារ ស្ថាបនា ទៅ​វី​ង 
​អតិថិជន​ធនាគារ ស្ថាបនា អាច​ផ្ទេរប្រាក់​ទៅ​គណនី​វី​ង ដោយ​មិន​ពិបាក និង​ចំណាយពេល​យូ​ដោយ​គ្រាន់តែ​៖
១. ចូលទៅ​កាន់ “Sathapana Mobile”
២. ជ្រើសរើស “Transfers”
៣. ជ្រើសរើស “To Wing ”
 


​ក្រោយពី​ផ្ទេរប្រាក់​មក​គណនី​វី​ងរ​បស់​អ្នក​រួច លោកអ្នក​អាច​ដក​ប្រាក់​តាម​បណ្តា​ភ្នាក់ងារ​វី​ង​បាន​យ៉ាង​ស្រួល​។ ជាងនេះទៅទៀត អតិថិ​ន​ជន​របស់​ធនាគារ ស្ថាបនា អាច​ដក​ប្រាក់ និង​ដាក់​ប្រាក់​ព្រមទាំង​អាច​សង​ប្រាក់កម្ចី របស់​ធនាគារ ស្ថាបនា បាន​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព​ជាមួយ​ភ្នាក់ងារ​វី​ង ជាង​៨២០០​កន្លែង​នៅ​ទូទាំង ប្រទេស​កម្ពុជា​។ 
 
​ក្រុមការងារ​របស់​ធ​នាគារ​ឯកទេស​វី​ង និង​ធនាគារ ស្ថាបនា នឹង​ចាប់ឆ្នោត​ជ្រើសរើស​អតិថិជន​ដែលមាន​សំណាង ក្លាយជា​ម្ចាស់​ទឹកប្រាក់​៤០​ម៉ឺន​រៀល ចំនួន​៥​រង្វាន់​ជា​រៀងរាល់​សប្តាហ៍​។ រង្វាន់​ទាំងនេះ​ផ្តល់ជូន​តែ​អ្នកមាន​សំណាង ដែល​បានធ្វើ​ប្រតិ​ប​ត្ត​ការផ្ទេរ​ប្រាក់​ទៅវិញទៅមក​តែប៉ុណ្ណោះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

Tag:
 Wing
© រក្សាសិទ្ធិដោយ thmeythmey.com