ជាតិ
បទសម្ភាសន៍
វីដេអូ
ទិដ្ឋភាព​អង្គរវត្ត ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​
09, Dec 2020 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ស្ថានភាព​នៅ​ប្រាសាទអង្គរវត្ត​នា​ព្រឹក​ថ្ងៃទី​៦ ធ្នូ មាន​សភាព​ស្ងប់ស្ងាត់​គួរឱ្យកត់សម្គាល់​។ ស្ថានភាព​បែបនេះ​កើតឡើង​ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដែល​ធ្វើឱ្យ​ទេសចរ​ជាតិ​រអា មិន​ហ៊ាន​ចេញ​ដើរ​កម្សាន្ត​ដូចពេលមុន​។ យ៉ាងណា មាន​ទេសចរ​មួយចំនួន​តូច​នៅ​បន្ត​ដើរ​ទស្សនា ដោយមាន​ពាក់​ម៉ាស់​ការពារ និង​មួយចំនួនទៀត​ក៏​មិនបាន​ពាក់​ម៉ាស់​ដែរ​។ បើតាម​ភ្នាក់ងារ​ឆែក​សំបុត្រ​មុន​ប្រាសាទ ភ្នាក់ងារទេសចរណ៍ និង​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ ការ​ស្ងប់ស្ងាត់​មិនសូវមាន​ទេសចរ​ដើរ​កម្សាន្ត​បែបនេះ គឺ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​២៨ វិច្ឆិកា មក​។ អ្នកលក់ដូរ​ទាំងនោះ​បារម្ភ​ថា ស្ថានភាព​បែបនេះ​នឹង​អូសបន្លាយ​រយៈពេល​យូរ ដែល​ការណ៍​នេះ​នឹង​ធ្វើឱ្យប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​អាជីវកម្ម​ពួកគេ​៕

 
​សូម​អញ្ជើញ​ទស្សនា ទិដ្ឋភាព​ជុំវិញ​ប្រាសាទអង្គរវត្ត ដែល​អ្នកសារព័ត៌មាន​ថ្មីៗ ផ្តិត​បាន​នៅ​ព្រឹក​ថ្ងៃទី​៦ ធ្នូ ដូចតទៅ​៖
 
 




























 

Tag:
 អង្គរវត្ត​
  ព្រឹត្តិការណ៍​២៨ វិច្ឆិកា​
© រក្សាសិទ្ធិដោយ thmeythmey.com