កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea, Liverpool, Man City ឡើង​បន្ត​នៅ UCL ខណៈ Man Utd ធ្លាក់​ទៅ Europa
10, Dec 2020 , 11:01 am        
រូបភាព
​ឆ្លងកាត់​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​លពី A ដល់ H ទាំង​៦​លើក​រៀង​ខ្លួនគេ​បាន​រកឃើញ​ក្រុម​ចំនួន​១៦​ឡើងទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ Champions League និង​៨​ក្រុម​ធ្លាក់​ទៅលេង Europa League​។



​ម្ចាស់​ករពារ​តំណែង​ជើងឯក Bayern Munich, Atletico Madrid, Real Madrid, Borussia Moenchengladbach, Manchester City, FC Porto, Liverpool, Atalanta, Chelsea, Sevilla, Borussia Dortmund, Lazio, Juventus, Barcelona, Paris Saint-Germain និង RasenBallsport Leipzig ជា​ក្រុម​ទទួល​កៅអី​ទៅ​វគ្គ​ខ្វែង​ក្របខណ្ឌ​អឺរ៉ុប​រដូវ​កាល​នេះ ក្រោយ​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​១ និង​ទី​២​តាម​ពូ​ល​នីមួយៗ​។​
 
​ក្រុម​អង់គ្លេស Liverpool, Chelsea និង Manchester City សុទ្ធតែ​ទទួលបាន​ចំណាត់ថ្នាក់​ទី​១​ក្នុង​ពូ​ល ខណៈ Manchester United ដែលមាន​ចំណាត់​ទី​បី ធ្លាក់​ទៅលេង​ក្របខណ្ឌ​ទី​២ Europa League​។​
 
​បន្ថែម​ពីលើ Manchester United Ajax, Salzburg, Shakhtar Donetsk​​, Shakhtar Donetsk, FC Krasnodar, Club Brugge និង Dynamo Kyiv ក៏​សល់​សិទ្ធិ​ទៅលេង Europa League វគ្គ​៣២​ក្រុម​បន្តទៀត បន្ទាប់ពី​ពួកគេ​រកបាន​ចំណាត់ថ្នាក់​ទី​៣​ក្នុង​ពូ​ល​ដូចគ្នា​។ 
 
​លទ្ធ​ផ​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ចុងក្រោយ​នៅ​យប់​ថ្ងៃទី​៩ ខែធ្នូ​៖

​ពូ​ល A
Bayern Munich ២ - ០ Lokomotiv Moscow
Salzburg ០ - ២ Atletico Madrid
 
​ពូ​ល B
Inter ០– ០ Shakhtar Donetsk
Real Madrid ២ - ០ Borussia Moenchengladbach
 
​ពូ​ល C
Manchester City ៣ - ០ Marseille
Olympiacos ០ - ២ FC Porto
 
​ពូ​ល D
Ajax ០ - ១ Atalanta
FC Midtjylland ១-១ Liverpool
​ពូ​ល H
Paris Saint-Germain ៥ - ១ Istanbul Basaksehir
 

Tag:
 Champions League
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com