ជាតិ
អាជ្ញាធរ​រាជធានី​ប្រាប់​ឲ្យ​ពលរដ្ឋ រួសរាន់​បង់ថ្លៃ​សំរាម ដើម្បី​បញ្ចៀស​ផាកពិន័យ​
10, Dec 2020 , 11:24 am        
រូបភាព
​ដោយ​៖ ប៉ូ សុភា  

​ពលរដ្ឋ ដែល​មិនទាន់​បង់ថ្លៃ​សំរាម និង​សំណល់​រឹង នៅ​ខែតុលា និង​ខែ​មុនៗ​នោះ ត្រូវ​រួសរាន់​បង់ថ្លៃ​សំរាម​ឲ្យ​បាន​មុន​បំណាច់​ឆ្នាំ​២០២០​នេះ​។ បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ នឹង​ចាត់វិធានការ​កត់​ជា​បំណុល​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ វិច្ឆិកា​។​



​បច្ចុប្បន្ននេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នូវ​ទទួល​ការបង់ថ្លៃ​ប្រមូល​សម្រាម និង​សំណល់​រឹង​សម្រាប់​ខែ​វិច្ចិកា ឆ្នាំ​២០២០​។ ដូច្នេះ​ពលរដ្ឋ​ដែល​មិនទាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម ត្រូវ​បង់​ទូទាត់​តាម​ប្រព័ន្ធ​នានា​ដូចជា វិក្កយបត្រ​អគ្គីសនី​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ឬ​តាម​ធនាគារ​អេស៊ីលីដា​, ហត្ថា​កសិករ​, កាណាឌីយ៉ា​, តាម​ABA, WING, AMK, FTB, WB Finance, លី​ហួរ​វេរ​លុយ និង PiPay​។​
 
«​ដើម្បី​ចៀសវាង​ការអនុវត្ត​វិធានការ​ផ្សេងៗ​ជា​បន្តបន្ទាប់​ទៀត សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​រួសរាន់​បង់ថ្លៃ​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ ឲ្យ​បាន​ទាន់ពេលវេលា​កំណត់ នៅត្រឹម​ខែធ្នូ ឆ្នាំ​២០២០​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​៕
 
 

Tag:
 សំរាម​
  សំណល់​រឹង​
  សេវា​
  វិធានការ​
  ពលរដ្ឋ​
© រក្សាសិទ្ធិដោយ thmeythmey.com