ជាតិ
បទសម្ភាសន៍
វីដេអូ
សុខភាព
តើ​ការ​ពន្យារកំណើត​យូរ អាច​គ្មាន​កូន​រហូត​ឬទេ​?
11, Dec 2020 , 7:29 pm        
រូបភាព
តើការពន្យារកំណើតយូរ_អាចគ្មានកូនរហូតឬទេ
តើការពន្យារកំណើតយូរ_អាចគ្មានកូនរហូតឬទេ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការពន្យារ​កំណើត ជាការ​ពន្យារ​នៃ​កំណើត​កូន ពីមួយ​ទៅមួយ យ៉ាងតិច​ឱ្យបាន​បី​ឆ្នាំ​។ បើតាម​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​មួយចំនួន អាច​បង្ក​ផល​រំខាន​តិចតួច​ដល់​ស្ត្រី​ដូចជា ឡើង​គីឡូ ក្ដៅខ្លួន និង​វិលមុខ​ជាដើម ប៉ុន្តែ​ការប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត មិនអាច​ធ្វើឱ្យ​ស្ត្រី​គ្មាន​កូន​រហូត​នោះទេ​។


​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​អ្នកនាង​តាមដាន​បទ​សម្ភាស រវាង កញ្ញា អ៊ុត រស្មី អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ ដូចតទៅ​៖
 

​លោក​វេជ្ជបណ្ឌិត ប៉ិច សុធី បាន​រៀបរាប់​ដូច្នេះ​ថា​៖ «​ការប្រើ​មធ្យោបាយ​ពន្យារកំណើត ដោយ​ប្រើ​ថ្នាំលេប​ជាដើម អ្នកខ្លះ​គ្រាន់តែ​ភ្លេច​ប្រើ​ក៏មាន​កូន​វិញ​ដែរ​។ អីចឹង​ចៃដន្យ មកពី​ស្ថានភាព​សុខភាព​ដៃគូ ពីព្រោះ​ស្ត្រី​ឬ​ក្រុមគ្រួសារ អត្រា​អត់​កូន​ពី​កំណើត ក៏មាន​ច្រើន​ដែរ​»​។ 
 
​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​សម្ភព​សោភា​មានជ័យ វេជ្ជបណ្ឌិត ប៉ិច សុធី បាន​ណែនាំ​ឱ្យ ស្ត្រី​និង​ដៃគូ មុននឹង​ប្រើ​មធ្យោបាយ​ពន្យារកំណើត ត្រូវ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បីឱ្យ​សមស្រប​ជាមួយ​សុខភាព​របស់​ស្ត្រី​៕ 
 

Tag:
 ការពន្យារ​កំណើត​
  ស្ត្រី​
  សុខភាព​
  ប៉ិច សុធី​
© រក្សាសិទ្ធិដោយ thmeythmey.com