ជាតិ
ក្រសួងធម្មការ ពន្យាពេលប្រឡងពុទ្ធិកសិក្សាគ្រប់ភូមិសិក្សា រូបតំណាង (រូបពីហ្វេសប៊ុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ)
× ភ្នំពេញ៖ អគ្គធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការនិងសាសនា សម្រេចពន្យាពេលការប្រឡងវិញ្ញាបនបត្រ និងសញ្ញាបត្រគ្រប់ភូមិសិក្សា សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ ដែលគ្រោងរៀបចំទៅតាមផែនការប្រឡងប្រចាំឆ្នាំ។ ចំពោះការបរិច្ឆេទនៃការប្រឡង អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នឹងជូនដំណឹងជាក់លាក់នៅពេលក្រោយ។ នេះបើតាម សេចក្ដីជូនដំណឹង របស់ក្រសួងធម្មការ ចេញថ្ងៃទី១១ខែធ្នូ ឆ្នាំ២០២០នេះ។
ការពន្យាពេលប្រឡងនេះ ដោយសារផលប៉ះពាល់ពីព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៃជំងឺកូវីដ១៩ នៅមានស្ថានភាពមិនទាន់ច្បាស់លាស់។
ទោះជាយ៉ាងណា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក៏ស្នើឲ្យព្រះសាកលវិទ្យាធិការ ព្រះមេគណ ប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានី ខេត្ត ត្រៀមលក្ខណៈបច្ចេកទេស ដូចបណ្ដាឆ្នាំកន្លងទៅ ឱ្យបានរួចរាល់ ដើម្បីរៀបចំការប្រឡង បន្ទាប់ពីស្ថានភាពកូវីដ១៩ ប្រសើរឡើងវិញ៕
Tag:
សាសនា
សិក្សា
អប់រំ
ប្រឡង
ពុទ្ធិកសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com