ជាតិ
ពីនេះ ពីនោះ
ពាក្យ «សណ្ឋាគារ» សរសេរថា «សន្ថាគារ» បែបនេះ ក៏ត្រឹមត្រូវដែរ 
×![]()
«សណ្ឋាគារ» ឬអាចហៅម្យ៉ាងទៀតថា «សណ្ឋាគារដ្ឋាន» អាចសរសេរជា«សន្ថាគារ»ក៏បានគឺត្រឹមត្រូវដូចគ្នា។ នេះបើតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត។
តាមពិតភាសាខ្មែរ មានពាក្យដ៏សម្បូរបែប ប៉ុន្តែបច្ចុប្បន្នពលរដ្ឋមួយចំនួន ក៏និយមហៅសណ្ឋាគារថា «អូតែល» ដែលជាពាក្យបារាំង និងជាភាសាអង់គ្លេសថា «Hotel» ផងដែរ។
ពាក្យ «សណ្ឋាគារ» នេះមានន័យថា ផ្ទះ ឬរោងសម្រាប់ទទួលភ្ញៀវ,ផ្ទះរាជការសម្រាប់ទទួលភ្ញៀវមកពីចម្ងាយ ឬ មកពីនានាប្រទេស។ នេះបើយោងតាមវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com