ជាតិ
សង្គមជាតិ
ពិព័រណ៍សៀវភៅកម្ពុជា ត្រូវធ្វើតាមអនឡាញក្រោមប្រធានបទ«សម័យកូវីដ កាន់តែស្និទ្ធនឹងសៀវភៅ»
13, Dec 2020 , 9:30 am        
រូបភាព
យុវជនចូលរួមពិព័រណ៍សៀវភៅកម្ពុជាកាលឆ្នាំមុន (រូបផ្ដល់ឪ្យ)
យុវជនចូលរួមពិព័រណ៍សៀវភៅកម្ពុជាកាលឆ្នាំមុន (រូបផ្ដល់ឪ្យ)
 ភ្នំពេញ៖ ដោយសារការគំរាមកំហែងពីជំងឺកូវីដ-១៩ ពិព័រណ៍សៀវភៅឆ្នាំ២០២០នេះ ត្រូវរៀបចំឡើងតាមប្រព័ន្ធអនឡាញ។ ”សម័យកូវីដ កាន់តែស្និទ្ធនឹងសៀវភៅ” គឺជាប្រធានបទ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១២ខែធ្នូ រហូតដល់ថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២០ ក្រោមកិច្ចសហប្រតិបត្តិការពីក្រសួងចំនួន៣ មានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងអប់រំយុវជន និងកីឡា។



ដើម្បីលើកស្ទួយការបោះពុម្ពផ្សាយ និងឧស្សាហកម្មសៀវភៅកម្ពុជា គណៈកម្មការបានសម្រេចយកសប្ដាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២០ ជា«សប្ដាហ៍សៀវភៅ«។ «សប្ដាហ៍សៀវភៅ» បានរួមបញ្ចូលសកម្មភាពមួយចំនួន ដែលនឹងរៀបចំតាមប្រព័ន្ធអនឡាញ ដូចជាការផ្សព្វផ្សាយសៀវភៅ វីដេអូរបស់កវី អ្នកបោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់សៀវភៅ ដៃគូអភិវឌ្ឍន៍វិស័យសៀវភៅនិងអំណាន និងគ្រឹះស្ថានអប់រំ នៅលើទំព័រហ្វេសប៊ុករបស់ពិព័រណ៍សៀវភៅកម្ពុជា។ លើសពីនោះ កម្មវិធីមានការជួបសំណេះសំណាល ជាមួយវាគ្មិនពិសេសៗ ដែលនឹងអញ្ជើញចូលរួមតាមរយៈកម្មវិធី ZOOM។

nពិព័រណ៍សៀវភៅកម្ពុជា គឺជាកម្មវិធីមួយ រៀបចំជារៀងរាល់ឆ្នាំ ដែលតែងប្រារព្ធឡើងនៅបណ្ណាល័យជាតិ ក្នុងគោលបំណងលើកម្ពស់ការយល់ដឹងរបស់ប្រជាជន ទៅលើសៀវភៅជាភាសារខ្មែរ និងបរទេស។ ដើម្បីលើកកម្ពស់ ឧស្សាហកម្មបោះពុម្ពផ្សាយនៅកម្ពុជា  ព្រមទាំងគាំទ្រដល់អ្នកនិពន្ធនិងអ្នកគូរគំនូរជនជាតិខ្មែរ រួមជាមួយនិងការបណ្ដុះក្ដីស្រឡាញ់ ទម្លាប់នៃការអានក្នុងចំណោមប្រជាជនកម្ពុជាគ្រប់វ័យ។ កម្មវិធីនេះធ្វើឡើង ក៏ដើម្បីជំរុញចំណង់ចំណូលចិត្ត ក្នុងការសរសេររបស់យុវជនជំនាន់ក្រោយផងដែរ។
 ដើម្បីអាចចូលរួម ក៏ដូចជាតាមដានពិព័រណ៍សៀវភៅតាមអនឡាញ សូមចូលទៅកាន់ https://www.facebook.com/cambodiabookfair/
 
 

 

Tag:
 សៀវភៅ
  ពិព័រណ៍
  កូវីដ១៩
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com