អត្ថបទពាណិជ្ជកម្ម
អស់ស្ទះ!! ឡានស្ព័រ Jaguar F-Type Heritage 60 Edition បញ្ចេញរូបរាងតែ៦០គ្រឿងគត់ទូទាំងពិភពនៃខួបទី៦០ឆ្នាំរបស់ឡានស្ព័រ E-Type
13, Dec 2020 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ

អស្ចារ្យណាស់ ចាកគ័រ(Jaguar)គ្រោងនឹងប្រារព្ធខួបទី៦០ នៃរថយន្តស្ព័រ E-Type ក្នុងខែមិនា ឆ្នាំ២០២១ ខាងមុខនេះ ជាមួយនឹងការបង្ហាញខ្លួនលើកដំបូងនូវការវិវត្តន៍ថ្មី ពី E-Typeនោះគឺ Jaguar F-Type។

ពិតជាពិសេសរបស់គេមែន ឡានម៉ាកចាកគ័រ(Jaguar)គ្រោងនឹងផលិតឡាន Jaguar F-Typeដែលត្រូវបានរចនាបទដោយដៃតែម្តងហើយមានត្រឹមតែ៦០គ្រឿងតែប៉ុណ្ណោះនៅទូទាំងពិភពលោក។ ក្នុងឡានមួយគ្រឿង មិនមែនចេះតែផលិតទេ គឺត្រូវបានត្រួតពិនិត្យដោយដៃផ្ទាល់ ពីអង្គភាពជំនាញពិសេសពី Jaguar Land Rover គឺអង្គភាព SV (Special Vehicle) Bespoke។
បើនិយាយពីពណ៌វិញ គឹដឹងតែប្លែកហ្មងជាមួយនឹងពណ៌ដើមរបស់ E-Type ដែលពុំធ្លាប់មានក្នុងត្រកូល Jaguar ឡើយចាប់តាប់ពីឆ្នាំ១៩៦០មកម្ល៉េះ ប៉ុន្តែពេលនេះត្រូវបានបង្ហាញខ្លួនសារជាថ្មីនៅលើរថយន្ត Jaguar F-Type នេះតែម្តង។


Jaguar F-Type Heritage 60 Edition ត្រូវបានច្នៃឡើងយ៉ាងយកចិត្តទុកដាក់បំផុត ជាមួយនឹង កញ្ចក់មើលក្រោយតាមការច្នៃរបស់ E-Type, ផ្លាកសញ្ញាខួបទី៦០ និងផ្លាកសញ្ញាបញ្ជាក់ថា ជារថយន្ត១ក្នុងចំណោម៦០គ្រឿងផងដែរ។

បើគ្រឿងបច្ចេកវិទ្យាខាងក្នុងរបស់ Jaguar F-Type Heritage 60 Edition គឺអស់ស្ទះ ដែលមានបញ្ចូលមកជាមួយនឹងប្រព័ន្ធជំនួយអ្នកបើកបរពិសេសៗមួយចំនួនដូចជា អេក្រង់កុងទ័រ 12.3 អ៊ីញ, ប្រព័ន្ធ Display Touch Pro, និង Apple Carplay ផងដែរ។

ចម្ងល់ប្រាកដជាកើតមានឡើងហើយថា ពិធីគម្រប់ខួប៦០ឆ្នាំ នៅឆ្នាំ២០២១ ប៉ុន្តែហេតុអ្វី Jaguar F-Type Heritage 60 Edition ចាប់ផ្តើមដាក់លក់ហើយនោះ? ដោយហេតុថា ចំនួនមានកំណត់ ដូច្នេះ Jaguar ចង់ធានាថា គ្រប់អតិថិជនដែលមានចំណាប់អារម្មណ៍អាចមានឱកាស និងពេលវេលាគ្រប់គ្រាន់ដើម្បីពិចារណា ក្នុងការជ្រើសរើស Jaguar F-Type Heritage 60 Edition ដើម្បីចាប់ផ្តើមដំណើរ 2021 ជាមួយគ្នា។

ដូចនេះសម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកអគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង Land Rover ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងមកលេខទូរស័ព្ទ 089 999 -111 / 070 999-111 ។
 http://www.jaguarcambodia.com
Official Facebook Page: Jaguar Cambodia
Official Instagram Page: @Jaguarcambodia






(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com