ជាតិ
សង្គមជាតិ
ក្រសួងកសិកម្ម ប្រាប់ឲ្យម្ចាស់អាជីកម្មនេសាទ ត្រៀមធ្វើឯកសារបង់ថ្លៃឈ្នួល នៅឆ្នាំ២០២១
14, Dec 2020 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
 
ដោយ ៖ ប៉ូ សុភា

អាជីវករប្រើឧបករណ៍នេសាទ ក្នុងដែននេសាទសមុទ្រ ត្រូវធ្វើឯកសារបង់ថ្លៃឈ្នួលនេសាទ នៅឆ្នាំ២០២១ ឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការប្រឈមមុខច្បាប់។ នេះបើតាមការជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។



ក្រសួងកសិកម្ម តាមរយៈប្រធានមន្ទីរខេត្តព្រះសីហនុ បានបញ្ជាក់ថា អាជីវករដែលប្រើឧបករណ៍នេសាទ ក្នុងដែនសមុទ្រ ត្រូវបំពេញបែបបទអនុញ្ញាតធ្វើអាជីវកម្មនេសាទ, លិខិតប្រើប្រាស់ទូក កាណូតនេសាទ និងបង់ថ្លៃឈ្នួល នៅមន្ទីរកសិកម្មខេត្ត ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២១ជាកំហិត។

មន្ទីរកសិកម្មខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ប្រសិនបើអាជីវករ មិនបំពេញបែបបទ និងមិនបង់ប្រាក់តាមការកំណត់ទេ នោះអាជ្ញាធរនឹងអនុវត្តវិធានការ តាមនីតិវិធីច្បាប់។
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា អាជីវករដែលប្រើឧបករណ៍នេសាទនៅសមុទ្រទាំងអស់នឹងអនុវត្តតាមការជូនដំណឹងនេះ ឱ្យមានសិទ្ធភាព ៕


© រក្សាសិទ្ធិដោយ thmeythmey.com