ជាតិ
សង្គមជាតិ
២៨ឆ្នាំហើយដែលរមណីយដ្ឋានអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក!
14, Dec 2020 , 6:57 am        
រូបភាព
ប្រាសាទអង្គរវត្ត។ ថតដោយ សែម វណ្ណា
ប្រាសាទអង្គរវត្ត។ ថតដោយ សែម វណ្ណា
ដោយ: ថ្មីៗ
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ជាខួប២៨ឆ្នាំគត់ ដែលក្រុមប្រាសាទអង្គរ នៅខេត្តសៀមរាប ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ អំឡុងនៃកិច្ចប្រជុំលើកទី១៦ នៃគណកម្មាធិការបេតិកភណ្ឌនៅក្រុង Santa Fe សហរដ្ឋអាមេរិក។



«នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌ ជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរ ដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល និងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយ ការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល»។ នេះជាសារអបអរសាទររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងពីការប្តេជ្ញារបស់រដ្ឋាភិបាលក្នុងការអភិរក្សបេតិកភណ្ឌដ៏អស្ចារ្យមួយនេះ៕

 ទិដ្ឋភាពអង្គរក្រោយព្រឹត្តិការណ៍ (COVID-19) សហគមន៍២៨វិច្ឆិកា


ក្រុមការងារសារព័ត៌មានថ្មីៗ ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សារា ចងក្រង​ ស្រាវជ្រាវ ឯកសារក្រោមប្រធានបទ «អង្គរលើសពីនេះ»


៨០០ឆ្នាំ ក្រោយ អប្សារាជួសជុលកំពែងក្រុងអង្គរធំ

© រក្សាសិទ្ធិដោយ thmeythmey.com