ជាតិ
បទសម្ភាសន៍
វីដេអូ
កូ​វីដ​១៩ ធ្វើ​ឲ្យ​របរ​ធ្វើ​នំ​បញ្ចុក​របស់​អ្នកស្រី លិញ ស៊ួ ធ្លាក់ចុះ​ចំណូល​ពាក់កណ្ដាល
15, Dec 2020 , 1:59 pm        
រូបភាព
​សៀមរាប​៖ ការធ្លាក់ចុះ​ទេសចរ ក៏​ធ្វើឱ្យប៉ះពាល់​ដល់​ការធ្វើ​នំ​បញ្ចុក​របស់​អ្នក​ឃុំ​ព្រះ​ដាក់ នៃ​ស្រុក​បន្ទាយស្រី​ផងដែរ​។ អ្នកស្រី លិញ ស៊ួ ជា​អ្នក​ប្រកប​របរ​ធ្វើ​នំ​បញ្ចុក​មួយរូប បាន​កាត់បន្ថយ​មក​នៅ​ត្រឹម​ពាក់កណ្ដាល​ដែល​ធ្លាប់ធ្វើ​កាលពីពេល​មាន​ទេសចរ​ច្រើន​។

 
​សូម​ទស្សនា​នៃ​កិច្ច​សម្ភាស​ជា​វីដេអូ រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកស្រី លិញ ស៊ួ អ្នកធ្វើ​នំ​បញ្ចុក​ចាស់វស្សា​មួយរូប ក្នុងភូមិ​អូរទទឹង ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ដូចតទៅ​


 
​មុន​មាន​ជំងឺ​កូ​វីដ​១៩ អ្នកស្រី លិញ ស៊ួ មាន​ភាព​មមាញឹក​ខ្លាំង​ក្នុងការ​ធ្វើ​នំ​បញ្ចុក​នេះ ព្រោះ​មាន​អតិថិជន​បញ្ជា​ទិញ​ច្រើន និង​ត្រូវ​ក្រោក​ពី​យប់ ដើម្បី​ធ្វើ​ទាន់​ឱ្យ​អតិថិជន​។ សព្វថ្ងៃ អ្នកស្រី​ធ្វើ​នំ​បញ្ចុក​ត្រឹម​២០​ទៅ​៣០​គីឡូក្រាម​ប៉ុណ្ណោះ គឺ​ថយចុះ​ជាង​ពាក់កណ្ដាល​ធៀប​នឹង​ពេលមុន ដែល​ធ្វើ​ពី​៦០​ទៅ​៧០​គីឡូក្រាម​ជាប្រចាំ​ថ្ងៃ​។ 
 
​ពិតណាស់ថា ការថយចុះ​ការធ្វើ​នំ​បញ្ចុក​នេះ បានធ្វើឱ្យ​ចំណូល​គ្រួសារ​អ្នកស្រី លិញ ស៊ួ ធ្លាក់ចុះ​ទៅតាម​នោះដែរ​។ យ៉ាងណា ដោយសារ​គ្មាន​របរ​អ្វី​ផ្សេង គ្រួសារ​មួយ​នេះ នៅ​បន្តធ្វើ​នំ​បញ្ចុក​នេះ ទោះ​មាន​ចំនួន​តិចតួច​ជាង​ពេលមុន​ក៏ដោយ និង​រំពឹងថា ស្ថានភាព​នេះ​នឹង​ល្អប្រសើរ​ឡើងវិញ​ឆាប់ៗ​៕
 

 
 
 
 
 
 

Tag:
 នំ​បញ្ចុក​ព្រះ​ដាក់​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com