រថយន្ត
រថយន្ត Mini EV តម្លៃជាង៤០០០ដុល្លារ វាយលុកទីផ្សារចិន
14, Dec 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
រថយន្តអគ្គិសនីខ្នាតតូច របស់ក្រុមហ៊ុន General Motors រួមជាមួយដៃគូចិន បានក្លាយជារថយន្តដែលលក់ដាច់ជាងគេនៅក្នុងប្រទេសចិន កាលពីខែវិច្ឆិកា កន្លងមក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

 
រថយន្ត Hongguang MINI EV ដែលមានទ្វារពីរ ជាប្រភេទរថយន្តអគ្គិសនីដែលសហការផលិតដោយក្រុមហ៊ុន SAIC Motor, General Motors និង Liuzhou Wuling Motors Co Ltd. (SAIC-GM-Wuling Automobile) ហើយមានមូលដ្ឋាននៅតំបន់ស្វយ័ត Guangxi Zhuang។
 
ចាប់ផ្តើមដាក់លក់នៅលើទីផ្សារនៅឆ្នាំ២០២០ ជាមួយនឹងតម្លៃដំបូង៤១៦២ដុល្លារអាមេរិក ហើយឡើងដល់៥៦០៧ដុល្លារអាមេរិក ក្រោយការបំពាក់ឧបករណ៍ពេញលេញ រថយន្ត Hongguang Mini EV ត្រូវបានចាត់ទុកជាប្រភេទរថយន្ត EV ដែលថោកជាងគេបំផុត។
 
កាលពីខែវិច្ឆិកា ម៉ូដែលរថយន្តដែលអាចផ្ទុកមនុស្ស៤នាក់នេះ លក់បាន១៥០០០គ្រឿងនៅក្នុងប្រទេសចិន ដោយនាំមុខ Medel 3 Sedans របស់ Tesla។ លោក Julian Blissett អ្នកទទួលបន្ទុក GM នៅចិន បានអះអាងថា ក្រុមហ៊ុនផ្តោតលើបរិស្ថានបៃតង រួមទាំងកម្រិតអតិជិជនដែលអាចប្រើប្រាស់រថយន្តខ្នាតតូចនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com