កីឡាអន្តរជាតិ
អន្តរជាតិ
លោក Houllier អតីតអ្នកចាត់ការ Liverpool ស្លាប់នៅវ័យ ៧៣ឆ្នាំ
14, Dec 2020 , 6:05 pm        
រូបភាព
លោក Gerard Houllier (ឆ្វេង) ជាមួយ Michael Owen កាលនៅជាគ្រូនិងសិស្សក្នុងក្រុម Liverpool
លោក Gerard Houllier (ឆ្វេង) ជាមួយ Michael Owen កាលនៅជាគ្រូនិងសិស្សក្នុងក្រុម Liverpool

អតីតអ្នកចាត់ការទូទៅ Liverpool លោក Gerard Houllier បានទទួលមរណភាពនៅអាយុ ៧៣ឆ្នាំ ក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវះកាត់បេះដូងនៅទីក្រុងប៉ារីស។



តាមរយៈការផ្សាយរបស់កាសែតបារាំង L'Equipe និង RMC អ្នកចាត់ការសញ្ជាតិបារាំង ដែលបានចំណាយពេលនៅ Anfield ចំនួន៦រដូវកាលបានត្រឡប់ពីមន្ទីរពេទ្យទៅផ្ទះរបស់លោកក្រោយការវះកាត់នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០។ លោក Gary Lineker ពិធីករព័ត៌មានកីឡាបាល់ទាត់ដ៏ល្បីល្បាញក៏បានបង្ហោះលើបណ្តាញសង្គមពីមរណភាពរបស់ Gerard Houllier ផងដែរ។

នេះមានន័យថា លោក Houllier បានស្នាក់នៅផ្ទះរបស់លោកនៅក្រុងប៉ារីស ប្រទេសបារាំងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយការវះកាត់បេះដូងនៅមន្ទីរពេទ្យ ហើយក៏ត្រូវស្លាប់តែម្តង។

លោក Houllier មានប្រវត្តិដឹកនាំក្រុមធំៗជាច្រើននៅអឺរ៉ុបដូចជា Paris Saint-Germain, Lens, Liverpool, Lyon និង Aston Villa ជាដើម។ មិនតែប៉ុណ្ណោះលោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិបារាំងមួយឆ្នាំផងដែរ ក្រោយធ្វើជាជំនួយការគ្រូបង្វឹករយៈ៤ឆ្នាំ។

អតីតខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Michael Owen ដែលធ្លាប់ស្ថិតក្រោមការដឹកនាំ និងជ្រោមជ្រែងរបស់លោក Houllier ៦ រដូវកាលនៅឯ Anfield ដែរនោះ បានឈ្នះពានរង្វាន់កីឡាករឆ្នើមលោក Ballon d’Or ឆ្នាំ ២០០១៕



Tag:
 Gerard Houllier
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com