COVID-19
ជាតិ
​សម្តេច ហ៊ុន សែន៖ បន្ទោសខ្ញុំចុះ ចំពោះការបង្ហាញមុខអ្នកជំងឺ
15, Dec 2020 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលយកនូវការបន្ទោស​ចំពោះករណី​បង្ហាញមុខអ្នកជំងឺកូវីដ-១៩ នារយៈពេល​ខ្លីកន្លងមក។ សម្តេចបានអះអាងថា នេះជាការ​សម្រេចចិត្ត​ដើម្បីបញ្ចៀសស្ថានភាពគ្រោះថ្នាក់នៃការ​រាលដាលកូវីដ-១៩។



បើតាម​សម្តេច នេះជាការសម្រេចក្នុងខណៈដែល​កម្ពុជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ពេល​រាលដាលព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា។ ជាមួយគ្នានេះ សម្តេច​ក៏អរគុណអ្នកជំងឺមួយចំនួន​ដែល​ហ៊ាន​បង្ហាញមុខ ប៉ុន្តែក៏គោរពចំពោះអ្នក​ដែលមិនហ៊ាន​បង្ហាញផងដែរ។

បច្ចុប្បន្ន​ ក្រសួងសុខាភិបាល បង្ហាញត្រឹមតែអាយុ និងអាសយដ្ឋានអ្នកជំងឺប៉ុណ្ណោះ ខណៈនារយៈពេល​ចុងក្រោយ មាន​ការ​បង្ហាញឈ្មោះ និងរូបថត៕

© រក្សាសិទ្ធិដោយ thmeythmey.com