កីឡាអន្តរជាតិ
អន្តរជាតិ
វគ្គ​១៦​ក្រុម UCL៖ ក្រោយ PSG ត្រូវ​ប៉ះ Barca, Neymar ផ្ញើ​សារ​ទៅ Messi ថា ជួបគ្នា​ឆាប់ៗ​
15, Dec 2020 , 11:14 am        
រូបភាព
Paris Saint-Germain និង FC Barcelona នឹងត្រូវ​ប៉ះគ្នា​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ UEFA Champions League​។ ក្រោយ​ការចាប់​ឆ្នោត​នៅ​វគ្គ​ខ្វែង​នៅ​ក្រុង Nyon ប្រទេស​ស្វ៊ី​ស​នៅ​យប់​ថ្ងៃទី​១៤ ខែធ្នូ Neymar បាន​ផ្ញើ​សារ​ទៅ Leonel Messi តាមរយៈ​បណ្តាញ​សង្គម​ថា «​ជួបគ្នា​ឆាប់ៗ​សម្លាញ់​»​។


​កន្លងមក ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​មិនដែល​ខ្មាស់អៀន​ក្នុងការ​បង្ហាញ​ពី​បំណងប្រាថ្នា​របស់ខ្លួន​ក្នុងការ​ចាប់​ដៃគូ​ជាមួយ Messi ជាថ្មី​ម្តងទៀត​នោះទេ​។ Neymar និង​ខ្សែបម្រើ​ស​ញ​ញ្ជា​តិ​អា​ហ្ស​ង់​ទីន​ធ្លាប់ជា​ដៃគូ​ដ៏​មុត​ស្រួច​កាល​នៅ​រួម​ក្រុម Barcelona​។​
 
​សម្រាប់​ក្របខណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ ក្រុម​យក្ស PSG និង Barcelona ត្រូវ​ជួបគ្នា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​ជាការ​ប្រកួតប្រជែង​ដ៏​អស្ចារ្យ​របស់​ក្រុម​ទាំងពីរ​។ ការ​ប៉ះគ្នា​នេះ Neymar ក៏ត្រូវ​ប្រឈមមុខ​នឹង​ក្រុម​ចាស់ រួមជាមួយ​អតីត​ដៃគូ​ដ៏​ល្អ​របស់គេ​ផងដែរ​។​
 

Nos vemos em breve meu amigo

Posted by Neymar Jr. on Monday, 14 December 2020
 
​ខ្សែបម្រើ​វ័យ​២៨​ឆ្នាំ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់ខ្លួន​ថា​ដោយមាន​ភ្ញា​ប់​រូបថត​ជាមួយ Messi ថា​នឹង​«​ជួបគ្នា​ឆាប់ៗ​សម្លាញ់​»​។ ការ​បង្ហោះ​បែបនេះ ត្រូវបាន​គេ​មើលឃើញថា​គឺ​ដោយសារ​អ្នក​ទាំងពីរ​ត្រូវ​តតាំង​គ្នា​លើ​ទីលាន​ក្នុងនាម​កីឡាករ​របស់​ក្រុម​ផ្សេងគ្នា​។ ប៉ុន្តែ​បើ​គិត​ក្នុង​ផ្លូវ​មួយទៀត គេ​អាច​យល់ថា Neymar កំពុង​បង្ហាញ​ពី​ការចាប់​ដៃគូ​សាជាថ្មី​ជាមួយ Messi ឆាប់ៗ​នេះ​ផងដែរ​។​
 
​ថ្មីៗ​នេះ Neymar បាន​និយាយថា រូបគេ​ពិតជា​ពេញចិត្ត​ក្នុងការ​ជួបជុំ​ជាមួយ​កីឡាករ​ដែល​បាន​ចែករំលែក​បទពិសោធ​ច្រើន​នៅឯ Camp Nou​។​ការអះអាង​បែបនេះ ត្រូវបាន​អ្នកតាមដាន​កីឡាបាល់ទាត់​ជាច្រើន​ប៉ាន់​ស្មានថា Neymar ពិតជា​ចង់​ឲ្យ​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន​វ័យ​៣៣​ឆ្នាំ ផ្លាស់​ទៅកាន់​ចូលរួម​ជាមួយ​ក្រុម​យក្ស​បារាំង​។​
 
​ភាគរយ​នៃ​ការចាកចេញ​របស់ Messi ពី​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មាន​ច្រើន ដ្បិត​រូបគេ​មិន​ពេញចិត្ត​ក្នុងការ​ដឹកនាំ​របស់​ប្រធាន​ក្លិប និង​អ្នកចាត់ការ​សព្វថ្ងៃ​លោក Ronald Koeman​។​
 
​ក្រុម​ដទៃទៀត​ដែល​ត្រូវ​ជួបគ្នា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​៖
 
Monchengladbach Vs Manchester City
Lazio Vs Bayern Munich
AT-Madrid Vs Chelsea
Leipzing Vs Liverpool
FC Porto Vs Juventus
Sevilla Vs Dortmund 
Atalanta Vs Real Madrid
 

Tag:
 Champions League
  Neymar
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com