COVID-19
ជាតិ
កម្ពុជា មានអ្នកសះស្បើយ៧នាក់ ក្នុងនោះ៥នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
× ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ក្រសួងសុខាភិបាលបានប្រកាសថាមានអ្នកជំងឺចំនួន៧នាក់ បានជាសះស្បើយពីកូវីដ-១៩ ក្នុងនោះ៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និង២នាក់ទៀតជាករណីនាំចូល។ ចំនួនអ្នកជាសះស្បើយចំនួន៧នាក់នេះ ធ្វើឲ្យកម្ពុជានៅសល់អ្នកជំងឺតែ៤៣នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដែលជាសះស្បើយចំនួន៥នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកាមានដូចជា កុមារអាយុ១២ឆ្នាំ សា្នក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។ បុរសអាយុ២២ឆ្នាំ ជាបុគ្គលិកហាងPedro , បុរសអាយុ ៣០ឆ្នាំ ដែលជាជំនួយការអគ្គនាយកដ្ឋានពន្ធនាគារ, បុរសអាយុ៣៦ឆ្នាំជាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ និងស្ត្រីខ្មែរអាយុ៣៦ឆ្នាំ ជាភរិយាប្រធាននាយកដ្ឋានពន្ធនាគារ។
ចំណែកអ្នកជាសះស្បើយដែលជាករណីនាំចូលមានស្ត្រីជនជាតិខ្មែរ អាមេរិកកាំង អាយុ៦២ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា និងបុរសជនជាតិអាមេរិកាំងអាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា បានធ្វើដំណើរមកពីប្រទេសចិន ចូលមកកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា។
ក្រសួងសុខាភិបាល ក៏បានអំពាវនាវដល់ពលរដ្ឋមានពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ម្នាក់ ធ្លាប់បានទៅអង្គុយពិសាកាហ្វេនៅហាង Hidden Coffee ដែលមានទីតាំងនៅហាងលេខ ១២៥ ផ្លូវ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខវេលាម៉ោង៣កន្លះ ដល់ម៉ោង៤រសៀល នៅថ្ងៃទី៤ ខែធ្នូ សូមទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កខ្លួនឯងឲ្យបាន១៤ថ្ងៃ។
បច្ចុប្បន្ន កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន៣៦២នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន៣១៩នាក់ និង៤៣នាក់កំពុងសម្រាកព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com