កីឡាជាតិ
ជាតិ
ក្លិប​ណាហ្គា​វើ​ល​បង្ហាញ​កីឡាករ​ចំណូល​ថ្មី​៥​រូប និង​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​១​រូប​
17, Dec 2020 , 7:59 am        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​ណាហ្គា​វើ​ល​បង្ហាញ​កីឡាករ​ចំណូល​ថ្មី​ចំនួន​៥​រូប ដែល​ភាគច្រើន​មកពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​។ ជាមួយគ្នានេះ ក្លិប ក៏បាន​បន្ត​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​មួយរូប​ទៀតផង​ដែរ​។

 
​ក្លិប​ណាហ្គា​វើ​ល​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ដើម្បី​ស្វាគមន៍​កីឡាករ​ចំណូល​ថ្មី​ចំនួន​៥​រូប​រួមមាន ណុប តុលា​, នេន សុធា​រ័ត្ន​, សំអឿន ពិដោរ​, តាំង សុ​ភ័​ក្រ និង​កីឡាករ ពេជ្រ សុវណ្ណ​ខេមរិន្ទ​។ ក្នុងនោះ​កីឡាករ ណុប តុលា​, នេន សុធា​រ័ត្ន និង សំអឿន ពិដោរ ទើប​ផ្ទេរ​មកពី​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង រីឯ​កីឡាករ តាំង សុ​ភ័​ក្រ និង ពេជ្រ សុវណ្ណ​ខេមរិន្ទ ផ្ទេរ​មកពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​។ 
 
​ប៉ុន្តែ​បើតាម​ការបញ្ជាក់​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង កីឡាករ សំអឿន ពិដោរ ចូលរួម​ជាមួយ​ណាហ្គា​វើ​ល​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​តែប៉ុណ្ណោះ​។ ហើយ​សម្រាប់​វត្តមានរ​បស់​ពួកគេ​ទាំង​៣​ចូលរួម​ជាមួយ​ណាហ្គា​វើ​ល ក៏ត្រូវ​បាន​ក្លិប​ជើងឯក​លី​គ​កំពូល​ឆ្នាំ​២០១៩ ប្រកាស​រួចហើយ​ដែរ​។ 
 
​ជាមួយគ្នានេះ ក្លិប​ណាហ្គា​វើ​ល ក៏បាន​ប្រកាស​ពី​ការបន្ត​កិច្ចសន្យា​ថ្មី​ជាមួយ​ខ្សែប្រយុទ្ធ​ជនជាតិ​ប្រេ​ស៊ី​ល Marques Marcio ផងដែរ​។ កីឡាករ​រូបនេះ​បាន​ចុះកិច្ចសន្យា​លេង​ក្លិប​ណាហ្គា​វើ​ល​កាលពី​ដើមរដូវ​កាល​ឆ្នាំ​២០២០ ជាមួយ​ការបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អជា​មួយក្រុម​បញ្ចប់​ចំណាត់ថ្នាក់​លេខ​ក្នុង​លី​គ​កំពូល​ឆ្នាំ​២០២០៕  
 
  
 

Tag:
 បាល់ទាត់​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com