អត្ថបទពាណិជ្ជកម្ម
HungryApp™ កម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទដ៏ថ្មីបំផុត បើកសម្ពោធជាផ្លូវការនៅកម្ពុជាហើយ!
17, Dec 2020 , 9:12 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ - ថ្ងៃពុធទី ១៦ ខែធ្នូឆ្នាំ ២០២០ - ក្រុមហ៊ុន Express Food Group (EFG) ដែលជាបុត្តសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Group បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវកម្មវិធីដឹកជញ្ជូនអាហារនិងភេសជ្ជៈតាមទូរស័ព្ទរបស់ខ្លួនគឺ HungryApp™ នៅហាង ដឹ ភីហ្សា ខមផេនី សាខាបឹងកេងកង១។ ពិធីសម្ពោធជាផ្លូវការនៃ HungryApp™ ប្រារព្ធឡើងដោយមានពិធីកាត់ខ្សែបូររួមគ្នារវាងក្រុមហ៊ុន EFG និង RMA Cambodia ដែលមានការចូលរួមពីគណៈគ្រប់គ្រងទាំងអស់ ព្រមទាំងដៃគូសហការ និងភ្ញៀវជាង២០០នាក់ទៀតពីប្រទេស ឡាវ ថៃ និងមីយ៉ាន់ម៉ា តាមរយៈវីដេអូផ្សាយផ្ទាល់ផងដែរ។
 
លោក Nicolas Martin អគ្គនាយក HungryApp™  បានលើកឡើងថា៖ “ចក្ខុវិស័យរបស់ HungryApp™ គឺនាំជូននូវភាពសប្បាយរីករាយដល់អតិថិជនតាមរយៈ៣ចំនុចសំខាន់ៗគឺ ការដឹកជញ្ជូនរហ័សទាន់ចិត្ត ភាពងាយស្រួលដែលអតិថិជនអាចកុម្ម៉ង់ពីភោជនីយដ្ឋានផ្សេងៗគ្នាក្នុងពេលតែមួយ និងផ្ដល់នូវសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។”


 
បច្ចុប្បន្ននេះ HungryApp™ មានហាងល្បីៗលំដាប់អន្ដរជាតិជាដៃគូរដូចជា៖ ហាង ដឹ ភីហ្សា ខមផេនី (The Pizza Company) , ហាង ដឹ កូហ្វី ក្លិប (The Coffee Club), ហាងការ៉េមស្វិនសិន (Swensen’s), ហាងការ៉េមឌីឃ្យូ (Dairy Queen), គ្រីសស្ពី គ្រីម (Krispy Kreme), បាប៊ី ឃ្យូ ផ្លាហ្សា (Bar. B. Q Plaza), កូកាកូឡា (Coca-Cola) និង ស្រាបៀរសឹង្ហារ (Singha Beer)។ អ្វីដែលកាន់តែពិសេសនោះគឺ HungryApp™ មានជម្រើសទូទាត់ជាច្រើន និងមានរហូតទៅដល់៣ភាសា (ខ្មែរ អង់គ្លេស និងចិន) ។


 
លោក Martin Darby នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ី អេហ្វ ជី មានប្រសាសន៍ថា “កម្មវិធីទូរស័ព្ទដៃ HungryApp™ នឹងបង្កើនភាពងាយស្រួលផ្ដល់ជូនអតិថិជនក្នុងការកុម្ម៉ង់អាហារនិងភេសជ្ជៈពីហាងទាំងអស់របស់អ៊ី អេហ្វ ជី។  ម្យ៉ាងទៀតការដាក់ឲ្យប្រើប្រាស់ HungryApp™ នេះបានបង្ហាញពីនវានិវត្តន៍របស់ក្រុមហ៊ុនក្នុងការផ្ដល់នូវភាពងាយស្រួលនិងភាពសប្បាយរីករាយដល់អតិថិជន និងការវិវត្តទៅមុខឥតឈប់ឈររបស់យើង។”


 
ក្រៅពីចំណុចសំខាន់ៗខាងលើ HungryApp™ ក៏ផ្ដល់ជូននូវគុណភាពស្ដង់ដារខ្ពស់ ដោយបុគ្គលិកមានភាពរួសរាយរាក់ទាក់ និងបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលទាំងផ្នែកអនាម័យ ការផ្ដល់សេវាកម្មដល់អតិថិជន និងការគោរពពេលវេលា។ អ្វីដែលកាន់តែពិសេសនោះគឺ HungryApp™ បានដាក់ចេញនូវមុខងារ “Contactless Delivery and Payment” ដែលផ្ដល់ភាពងាយស្រួល អនាម័យ និងសុវត្ថិភាពសម្រាប់អតិថិជនផងដែរ។


 
គួរបញ្ជាក់ផងដែរថា HungryApp™ នឹងពង្រីកសេវាកម្មរបស់ខ្លួននៅទូទាំងទីក្រុងភ្នំពេញក្នុងខែមករាឆ្នាំ២០២១ ហើយនឹងឆ្ពោះទៅកាន់គ្រប់ខេត្តក្រុងនៅទូទាំងប្រទេសត្រឹមពាក់កណ្ដាលឆ្នាំ២០២១ខាងមុខនេះ។ កម្មវិធីពិសេសៗជាច្រើននឹងចាប់ផ្ដើមក្នុងឆ្នាំ២០២១ដែលមានដូចជា៖ កម្មវិធីផ្ដល់រង្វាន់ដល់សមាជិក HungryApp™ និងការដាក់បញ្ចូលមុខម្ហូបថ្មីៗជាដើម។ ហើយ HungryApp™ ក៏គ្រងដាក់ដំណើរការAppរបស់ខ្លួន ទៅប្រទេសមីយ៉ាន់ម៉ានិងឡាវផងដែរ។
 
សម្រាប់ព័ត៌មានបន្ថែមអំពី HungryApp™ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ facebook.com/hungryappasia, or visit efg.rmagroup.net ឬដោនឡូតតាមរយៈ App Store និង Google Play Storeតាមរយៈលីង៖ https://get.hungryapp.asia/


 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com