ជាតិ
បទសម្ភាសន៍
វីដេអូ
លោក អ៊ឹង ឆាយ​ហាក់ ច្នៃ​ក្រូចឆ្មារ​ពូជ​ជប៉ុន​ទៅជា​សាប៊ូកក់សក់ លាងចាន និង​ថ្នាំ​សម្លាប់​សត្វល្អិត​
18, Dec 2020 , 8:59 am        
រូបភាព
ដោយ:
​ពោធិ៍សាត់​៖ លោក អ៊ឹង ឆាយ​ហាក់ កំពុង​ដាំ​ដុះ​ក្រូចឆ្មារ​ជប៉ុន នៅក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ កសិករ​រូបនេះ​ប្រាប់ ThmeyThmey25 ថា  ក្រៅពី​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​នានា​ពិសេស រាជធានី​ភ្នំពេញ លោក​បាន​កែច្នៃ​ពូជ​ក្រូចឆ្មារ  ធ្វើជា​សាប៊ូ​លាងចាន សាប៊ូកក់សក់ និង​ថ្នាំ​សម្លាប់​សត្វល្អិត ប្រើប្រាស់​នៅក្នុង​គ្រួសារ​ផងដែរ​។​

 
​ដើម្បី​ជ្រាប់​កាន់តែច្បាស់ សូម​លោក អ្នកនាង អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា  ជឿន ស្រី​ណ​យ  អ្នកសារព័ត៌មាន​ThmeyThmey25 និង​លោក អ៊ឹង ឆាយ​ហាក់ ម្ចាស់​ចម្ការ​ផល្លា​សរីរាង្គ ដូចតទៅ​៖
 
​លោក អ៊ឹង ឆាយ​ហាក់ ជា​ម្ចាស់​ចម្ការ​ផល្លា​សរីរាង្គ ដែល​ដាំ​ដុះ​ក្រូចឆ្មារ​ជប៉ុន នៅក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ លោក អ៊ឹង ឆាយ​ហាក់ បាន​ប្រាប់​ThmeyThmey25 ថា​លោក​បានសម្រេច​ចិ​ត្ដ​ដាំ​ក្រូចឆ្មារ​ជប៉ុន​នេះ ព្រោះ​វា​មាន​អត្ថប្រយោជន៍​ច្រើន និង​ងាយស្រួល​ដាំ ហើយ​វា​ក៏​ថ្លៃ​ជាង​ក្រូចឆ្មារ​ខ្មែរ​។ 
 
​លោក អ៊ឹង ឆាយ​ហាក់ បន្ថែមថា​៖ «​ក្រូចឆ្មារ​ជប៉ុន មាន​គ្រាប់​ធំ ទឹក​ច្រើន មិនមាន​គ្រាប់​នោះទេ ដែលមាន​ភាព​ងាយ​ស្រូល សម្រាប់​ស្ត្រី​មេផ្ទះ និង​មានតម្លៃ​ធូរ​ថ្លៃ ជាង​ក្រូចឆ្មារ​ខ្មែរ​»​។ 
 
​បើតាម​លោក អ៊ឹង ឆាយ​ហាក់ ក្រៅពី​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​នានា​ពិសេស រាជធានី​ភ្នំពេញ លោក​បាន​កែច្នៃ​ពូជ​ក្រូចឆ្មារ  ធ្វើជា​សាប៊ូ​លាងចាន សាប៊ូកក់សក់ និង​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​លោក​អះអាងថា​វា​មាន​ប្រសិទ្ធភាព​ផងដែរ​។ ទោះយ៉ាងណា ការផលិត​សាប៊ូ​លាងចាន សាប៊ូ​លាងដៃ សាប៊ូកក់សក់ និង​ថ្នាំ​កម្ចាត់​សត្វល្អិត​របស់ គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​សិន​ប៉ុណ្ណោះ មិនទាន់​អាច​នាំចេញ​ទៅលើ​ទីផ្សារ​បាន​នោះទេ​៕
 








Tag:
 ក្រូចឆ្មារ​ជប៉ុន​
 ​អ៊ឹង ឆាយ​ហាក់​
  អូរ​សោម​
 ​ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com