កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ផ្តោត​សំខាន់​លើ Klopp និង Guardiola ជា​រនាំង​របស់ Spurs ប្រជែង​ពាន EPL
17, Dec 2020 , 3:36 pm        
រូបភាព
​លោក Jose Mourinho អ្នកចាត់ការ Tottenham Hotspur ផ្តោត​គោលដៅ​សំខាន់​លើ​លោក Juergen Klopp និង Pep Guardiola ក្នុងការ​ប្រជែង​ពាន Premier League បន្ទាប់ពី​ក្រុម​លោក​ចាញ់ Liverpool ២-១​។ Mourinho នឹង​យក​បទពិសោធ​បរាជ័យ​នេះ ទៅ​បំពេញ​ជម្លោះ​ប្រហោង​បន្ថែម​ដើម្បី​ទប់ទល់​មួយ Manchester City​។​


​ការ​តែ​តបាល់​បញ្ចូល​ទី​នៅ​នាទី​៩០ ពី​សំណាក់​ខ្សែប្រយុទ្ធ Roberto Firmino បាន​ជួយ​ហង្ស​ក្រហម​ទទួលបាន​៣​ពិន្ទុ​បន្ថែម និង​មាន​៣​ពិន្ទុ​ពីលើ​ក្រុម Spurs សម្រាប់​ក្រុម​កំពូល​តារាង Premier League​។ យ៉ាងណាក៏ដោយ អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ មិន​ពេញ​ចិត្តនឹង​ការកាត់ក្តី​របស់​អាជ្ញាក​ណ្តា​ល​ក្នុងជំនួប​នេះឡើយ​។​
 
Mourinho និយាយថា​លោក​អាជ្ញាកណ្តាល​ប្រើ​ស្តង់ដា​ពីរ ព្រោះ​មិន​ពិន័យ Klopp ដែល​ប្រើ​ឥរិយាបទ​មិន​សមរម្យ​នៅ​ខ្សែបន្ទាត់​ហាមឃាត់​លើ​ទីលាន​។ «​និយាយ​ទៅ ប្រសិនបើ​ខ្ញុំ​មាន​ឥរិយាបទ​ដូចគ្នា​នឹង Klopp ធ្វើ​នៅលើ​ខ្សែបន្ទាត់ ទំនង​ខ្ញុំ​នឹងត្រូវ​បណ្តេញចេញ​មិន​ខាន​»​។ Special One ប្រាប់​ការ​សែត Amazon Prime ក្រោយ​ចប់​ការប្រកួត​ដូច្នេះ​។​
 
​នៅពេល​ត្រូវបាន​សួរថា​តើ​លោក​បាន​និយាយ​អ្វីខ្លះ​ជាមួយ klopp បន្ទាប់ពី​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​? Mourinho បាន​ឆ្លើយថា​៖ «​ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ក្រុម​ល្អ​បំផុត​បាន​ចាញ់ហើយ​»​។ 
 
​យ៉ាងណាក៏ដោយ បន្ទាប់ពី​បរាជ័យ​នេះ អតីត​អ្នកចាត់ការ Real Madrid, Inter Milan និង Machester United អះអាងថា​នឹង​ពង្រឹង​ចំណុចខ្សោយ​របស់​ក្រុម​ថែមទៀត ដោយ​ដាក់​គោលដៅ​ប្រជែង​សំខាន់បំផុត​ជាមួយ Klopp និង Guardiola​។ Mourinho ដាក់​ក្តី​រំពឹង​ក្នុងការ​ដណ្តើមពាន​លី​គ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ​ជាមួយ​ម្ចាស់​ការពារ​ជើងឯក Liverpool និង Man City ប៉ុណ្ណោះ​។​
 
​អ្នកចាត់ការ​វ័យ​៥៧​ឆ្នាំ នៅតែ​គិតថា​ក្រុម​មេឃ​ខៀវ​នៅតែ​ជា​រនាំង​ដ៏​ធំ​សម្រាប់ Spurs បើទោះជា​ពួកគេ​បង្ហាញខ្លួន​នៅ​ដើមរដូវ​កាល​នេះ​មិន​គាប់ប្រសើរ​ក៏ដោយ​។ សម្រាប់​ក្រុម​របស់​អ្នកចាត់ការ​ទូទៅ​អាល្លឺម៉ង់​វិញ លោក Mourinho មើលឃើញថា​នៅតែ​រក្សា​ភាពខ្លាំង​ដដែល តាំងពី​រដូវ​កាល​មុន​មក​។ ដោយឡែក Chelsea ឬ Manchester United មិន​ស្ថិតក្នុង​កែវភ្នែក​លោក​ឡើយ​៕
 

Tag:
 Jose Mourinho
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com