អត្ថបទពាណិជ្ជកម្ម
​ចាន់ រតនា បង្ហោះ​ទង់ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​របស់ ONE Championship's 'COLLISION COURSE' នៅ​ប្រទេស​សិង្ហ​បុរី
18, Dec 2020 , 10:06 am        
រូបភាព
ទូត​សុ​ឆន្ទៈ​របស់​សែ​ល​កាត និង​ក៏​ជា​អ្នក​ប្រដាល់​ទម្ងន់​ស្រាល លោក ចាន់ រតនា ដែល​ប្រិយមិត្ត និយម​ស្នេហា​វិស័យ​ប្រដាល់ ទន្ទឹងរង់ចាំ​តាមដាន​ការប្រកួត​របស់លោក នៅ​យប់ ថ្ងៃ​សុក្រ​ទី​១៨​ធ្នូ​នេះ​។ លោក ចាន់ រតនា នឹងត្រូវ​ប្រឈមមុខ ជាមួយ​ជើង​ខ្លាំង​មកពី​ចិន Xie Wei នៅក្នុង​ការប្រកួត​រប​ស់ ONE: COLLISION COURSE នៅឯ​កីឡដ្ឋាន Singapore Indoor ។​
 
​រតនា និង Xie នឹង​បើក​ការប្រកួត នៅលើ​ឆាក​នៅវេលា​ម៉ោង ៧:៣០ នាទី​យប់​នេះ​(​ពេលវេលា​នៅ​ប្រទេស​កម្ពុជា​) ហើយ​ការប្រកួត​នេះ នឹងមាន​ការប្រកួត​ដែលមាន​ឈ្មោះ​ល្បី​បន្ថែម ចំនួន ៥​ប្រកួត​ផ្សេងទៀត លំដាប់​ពិភពលោក​ក្នុង​សិល្បៈ​ក្បាច់គុន​ចម្រុះ​។​
 
​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​នោះ ក៏មាន​ប្រដាល់​ជើងឯក​មាន​ឈ្មោះថា ONE Light Heavyweight Kickboxing World Champion ដែល Roman Kryklia ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ជាមួយ​កីឡាករ Andrei“ Mister KO” Stoica ដែលជា​ការប្រកួត​ដែល​រង់ចាំ​ជា​យូរ​មកហើយ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ព្រឹត្តិការណ៍​បន្ទាប់ពី​ព្រឹត្តិការណ៍​ធំ ជាការ​ប្រកួត​ជើងឯក​ពិភពលោក ONE Bantamweight Muay Thai កីឡាប្រដាល់ Nong-O Gaiyanghadao នឹង​ការពារ​ខ្សែក្រវាត់​របស់ខ្លួន ជាមួយ Rodlek PK.Saenchai Muaythaigym ដែលជា​ម្ចាស់​ជើងឯក ONE Bantamweight Muay Thai ។​


 
​រតនា បានចាប់ផ្តើម​រៀន​គុន​ខ្មែរ តាំងពី​អាយុ ១៧ ឆ្នាំ និង​បាន​ចូលរួម​ក្នុង​កម្មវិធី ONE Championship ក្នុង​ឆ្នាំ ២០១៤ ។​
 
​អ្នក​ប្រដាល់​ដ៏​ឆ្នើម​រូបនេះ ធ្លាប់បាន​ប្រកួត​នៅ ONE ចំនួន ៩ ដង និង​បានឈ្នះ​បាន ២១៥ ដង​ពេញ​មួយ​អាជីព​ក្នុងការ​ប្រកួត​គុន​ខ្មែរ ។​
 
​ប្រសិនបើ​លោក​ឈ្នះ​ការប្រកួត​នៅ​ថ្ងៃស្អែក ដោយ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​នោះ រតនា នឹងត្រូវ​ប៉ះ​ជាមួយ Gianna Subba សម្រាប់​ការ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​ច្រើន​បំផុត ក្នុង​ប្រវត្តិ​ទម្ងន់​ស្រាល​របស់​
 ONE និង​ទទួលបាន​នាម​ក្នុងការ​ឈ្នះ​ការប្រកួត​ក្បាច់​ប្រដាល់​ចម្រុះ លើក​ទី ៤ ជាប់ៗ​គ្នា​។​
 
​ក្រុមហ៊ុន​សែ​ល​កាត បានប្រកាស​លោក រតនា ជា​ទូត​សុ​ឆន្ទៈ​ជា​ផ្លូវការ កាលពី​ខែសីហា​កន្លងទៅ ដែលជា​ផ្នែក​មួយ​នៃ​ភាពជា​ដៃគូ កាន់តែ​ធំ​ទូលាយ​ជាមួយ ONE Championship ដែលជា​ស្ថាប័ន​ផ្សព្វផ្សាយ​ព័ត៌មាន​កីឡា​ធំជាងគេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​។​
 
​លោក អៀន វ៉ាត​សុន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា ក្រុមការងារ​សែ​ល​កាត​ទាំងមូល នឹង​រង់​ចាំមើល​ការប្រយុទ្ធ​នេះ ផ្ទាល់​តាម ONE Super App និង​នៅចាំ​អបអរសាទរ​។​
 
​លោក Watson បាន​មានប្រសាសន៍​បន្តថា​៖«​នេះ​គឺជា​ការប្រកួត​ដ៏​ធំ​ដំបូងបង្អស់ របស់លោក រតនា ចាប់តាំងពី​បានក្លាយ​ជា​ទូត​សុ​ឆន្ទៈ របស់​ក្រុមហ៊ុន​សែ​ល​កាត ហើយ​យើង​នាំ​លើក​ទង់ជាតិ​នឹង​ជាមួយ​គាត់ ហើយ​ជូនពរ​គាត់​ឱ្យមាន​ការប្រយុទ្ធ​ដ៏​ល្អ​» ។​
 
​យើង​ពិត​ជាមាន​មោទនភាព​ចំពោះ​លោក រតនា និង​សមិទ្ធិផល​របស់លោក ហើយក៏​នឹងចូលរួម​ដូចជា​ក្រុមគ្រួសារ​របស់លោក យើង​ជាមួយនឹង​សហគមន៍​គុន​ខ្មែរ​ទាំងមូល នឹង​រីករាយ​ជាមួយគ្នា​” ។​
 
​សែ​ល​កាត កំពុង​ត្រៀម​បញ្ចេញ​វីដេអូ​ដ៏​ពិ​សេសមួយ របស់​រតនា នៅ​ប្រទេស​សិង្ហ​បុរី ខណៈពេលដែល​គាត់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នេះ​។ លោក​រតនា ក៏ត្រូវ​បានបង្ហាញ​នៅក្នុង​ខ្សែ​វីដេអូ​វីដេអូ ដែល​ចាក់ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កសែ​ល​កាត រហូតដល់​ថ្ងៃទី ៦ ខែមករា​ឆ្នាំ ២០២១ ។​
 
​អតិថិជន​សែ​ល​កាត អាច​មើល​ការ​ប្រ​កូត​ថ្ងៃស្អែក ដោយផ្ទាល់​ក្នុង ONE Super App តាមរយៈ​កម្មវិធី​សែ​ល​កាត Cellcard App​។ ដោយ​គ្រាន់តែ​ចូលទៅ​កាន់​កម្មវិធី​សែ​ល​កាត សូម​ចុច​រក​ពាក្យ ស្វែងរក ពាក្យ រឿង និង​ប៊ូ​តុង ONE ដែល​នឹង​ផ្តល់​សិទ្ធិ​ចូល ទៅកាន់​មាតិកា​ប្រកួត​ភ្លាមៗ រាប់បញ្ចូល​ទាំង​ការប្រកួត​របស់ រតនា ផងដែរ​។​
 
​រាល់​ការប្រកួត​ដែល​បាន​គ្រោងទុក​សម្រាប់ ONE: COLLISION COURSE លោកអ្នក​អាច​មើល​បាន​ដោយផ្ទាល់ ដោយ​គ្រាន់តែ​ចុច​លើ ONE Super App ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com