ជាតិ
បទសម្ភាសន៍
ដំរី Kaavan កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ ជាមួយ​ដំរី​ញី​៣​ក្បាល​ទៀត​
19, Dec 2020 , 11:59 am        
រូបភាព
សៀមរាប​៖ គិត​ត្រឹម​ថ្ងៃទី​១៨ ធ្នូ គឺមាន​រយៈពេល​១៨​ថ្ងៃ​ហើយ ដែល​ដំរី Kaavan បានមក​រស់នៅ​ជម្រក​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​។ ពី​ដំរី​ឯកោ​ជាងគេ​លើ​លោក មកជា​ដំរី​ដែល​រីករាយ​។ Kaavan ត្រូវបាន​អង្គការ​ដែនជម្រកសត្វព្រៃ​កម្ពុជា ហៅ​កាត់​ថា CWS សហការ​ជាមួយ​ក្រសួងបរិស្ថាន ដាក់ឱ្យ​វា​រស់នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​ទីនេះ​វា​នឹង​រស់នៅ​ជាមួយ​ដំរី​ញី​៣​ក្បាល​ទៀត ដែលជា​ប្រភេទ​ដំរី​ស្រុក​ដ៏​កម្រ​នៅ​កម្ពុជា​។ ជាមួយ​វត្តមាន​ដំរី​ឈ្មោល Kaavan នេះ មន្ត្រី​នៃ​ក្រសួងបរិស្ថាន​រំពឹងថា នឹង​អាច​បង្កើន​ពូជ​ដំរី​ស្រុក​កាន់តែច្រើន​នាពេលខាងមុខ​៕
 
​សូម​ទស្សនា​វីដេអូ របស់​ដំរី Kaavan ជាមួយ​ដំរី​ញី​ឯទៀត ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដូចតទៅ​៖
 
 
























Tag:
 Kaavan
  ដំរី​ស្រុក​
  សៀមរាប​
  គូលែន
© រក្សាសិទ្ធិដោយ thmeythmey.com