ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
«ឆាក្រវាញសាច់គោ» ម្ហូបប្រចាំតំបន់ដ៏ឆ្ងាញ់ពិសា នៅអូរសោម
19, Dec 2020 , 9:29 pm        
រូបភាព
ដោយ៖ ជឿន ស្រីណយ និងហុង ស្រីណា

ពោធិ៍សាត់៖ តំបន់អេកូទេសចរណ៍អូរសោម ដែលសម្បូរទៅដោយទីតាំងកម្សាន្តសក្តានុពលជាច្រើនកន្លែង។ លើសពីនេះ ក៏មានអាហារតំបន់ឆ្ងាញ់ពិសាផងដែរ។ អ្នកស្រី កង ធី អ្នកលក់ម្ហូបនៅអាហារដ្ឋានអូរសោម បានប្រាប់សារព័ត៌មានThmeythmey25 ថា ភ្ញៀវទេសចរដែលមកពីឆ្ងាយភាគ និយមហៅម្ហូប ឆាកូនក្រវាញជាមួយសាច់គោ ដែលជាម្ហូបតំបន់មួយនៅឃុំអូរសោម។


 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មាននៃសារព័ត៌មាន ThmeyThmey25 ជាមួយអ្នកស្រី កង ធី អ្នកលក់ម្ហូបនៅអូរសោម ដូចតទៅ៖
 
 
ភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់អូរសោម និយមហៅម្ហូប ឆាក្រវាញជាមួយសាច់គោ ដែលជាម្ហូបប្រចាំតំបន់អេកូទេសចរណ៍មួយនេះ។ នេះបើតាមអ្នកស្រី កង ធី អ្នកលក់ម្ហូបនៅអាហារដ្ឋានអូរសោម។ 
 
ម្ចាស់អាហារដ្ឋានរូបនេះ បញ្ជាក់ដូច្នេះ៖« មកពីឆ្ងាយគេចូលចិត្តម្ហូប ឆាកូនក្រវាញជាមួយសាច់គោ ដែលជាម្ហូបតំបន់មួយនៅឃុំអូរសោម»។
 
ក្រៅពីម្ហូបតំបន់ដែលមានរសជាតិដ៏ឆ្ងាញ់ពិសាហើយ នៅអូរសោមនេះ គឺមានបន្លែ ត្រី សាច់ ដែលសុទ្ធតែជារបស់ធម្មជាតិ ដើម្បីធ្វើម្ហូបជូនភ្ញៀវទេសចរ ហើយតម្លៃវិញក៏សមរម្យដែរ។ នេះបើតាម អ្នកស្រី កង ធី ៕
 




Tag:
 ទេសចរណ៍
  អូរសោម
  ពោធិ៍សាត់
  ម្ហូបតំបន់
  កង ធី
© រក្សាសិទ្ធិដោយ thmeythmey.com