CNCC បង្ហាញកាលបរិច្ឆេទប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន និងលីគកំពូលកម្ពុជា
កីឡាជាតិ
ជាតិ
CNCC បង្ហាញកាលបរិច្ឆេទប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន និងលីគកំពូលកម្ពុជា
21, Dec 2020 , 8:59 am        
រូបភាព
គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានបង្ហាញកាលបរិច្ឆេទប្រកួតប្រកួតសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត និងថ្នាក់ជាតិ រួមទាំងការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគប្រចាំឆ្នាំ២០២១។

 
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ CNCC នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ការប្រកួតពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគរដូវកាលឆ្នាំ២០២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។ 
 
ចំណែកការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តគ្រោងធ្វើឡើងចន្លោះពីថ្ងៃទី១៦ កុម្ភៈ ដល់ថ្ងៃទី១៦ ខែមិថុនា ខណៈថ្នាក់ជាតិនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៧ កក្កដា ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១៕ 
 

Tag:
 បាល់ទាត់
  CNCC
© រក្សាសិទ្ធិដោយ thmeythmey.com