កីឡាជាតិ
ជាតិ
ខ្សែប្រយុទ្ធ​ឆ្នើម ម៉ាត់ នូ​រុណ បន្ត​កិច្ចសន្យា​៣​រដូវ​កាល​បន្ថែម​ជាមួយ​បឹងកេត​
21, Dec 2020 , 3:24 pm        
រូបភាព
ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ បន្តកិច្ចសន្យា៣រដូវកាលបន្ថែមជាមួយក្លិបបឹងកេត
ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ បន្តកិច្ចសន្យា៣រដូវកាលបន្ថែមជាមួយក្លិបបឹងកេត
ដោយ:
​កីឡាករ ម៉ាត់ នូ​រុណ បានសម្រេច​បន្ត​កិច្ចសន្យា​៣​រដូវ​កាល​បន្ថែមទៀត​ជាមួយ​ក្លិប​បឹងកេត​។ នេះ​បើតាម​ការ​បង្ហោះ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​បឹងកេត​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។

 
​ខ្សែប្រយុទ្ធ​ឆ្នើម ម៉ាត់ នូ​រុណ ដែល​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការជួយ​ឲ្យ​បឹងកេត​ឈ្នះ​ជើងឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ បានសម្រេច​បន្ត​ជ្រក​ក្រោម​ដំបូល​ជាមួយ​ក្លិប​នេះ​រហូតដល់​ឆ្នាំ​២០២៣​។ អតីត​យុវជន​ថ្នាល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកគាំទ្រ​វិស័យ​បាល់ទាត់ ក្រោយ​អាច​រក​គ្រាប់​បាល់​ស្ទើរ​គ្រប់ការ​ប្រកួត​រាល់​បង្ហា​ញ​ខ្លួន​របស់គេ​។ ជាពិសេស​គេ​ចាប់អារម្មណ៍​លើ​ទម្រង់​លេង បច្ចេកទេស​អូស​បាល់ និង​បច្ចេកទេស​ក្នុងការ​ស៊ុត​បញ្ចូល​ទី​។ 
 
​ខ្សែប្រយុទ្ធ​ខ្មែរ​-​អ៊ិ​ស្លាម​រូបនេះ បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​បឹងកេត​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨​។ គិត​មក​បច្ចុប្បន្ន​រូប​គេ​បាន​រួមរស់​ជាមួយ​បឹងកេត​បាន​ពីរ​រដូវ​កាល​ហើយ​។ នូ​រុណ ជា​យុវជន​ថ្នាល​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​ចន្លោះ​ពី​ឆ្នាំ​២០១៣-២០១៥ ក្រោយមក​រូបគេ​ផ្លាស់​មក​ចូលរួម​ជាមួយ​អគ្គិសនី​កម្ពុជា​នៅ​ឆ្នាំ​២០១៦ រហូតដល់​ដំណាច់​រដូវ​កាល​ឆ្នាំ​២០១៨​។   
 
​រូបគេ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១ និង​ជម្រើសជាតិ​ឈុត​ធំ​នៅ​អំឡុង​ឆ្នាំ​២០១៨ និង​បាន​បង្ហាញខ្លួន​ជា​លើក​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ផងដែរ​៕ 
 
 

Tag:
 ​បាល់ទាត់​
  ម៉ាត់ នូ​រុណ​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com