ជាតិ
លោក អ៊ឹង ឆាយហាក់ នឹងប្រែក្លាយចម្ការដំណាំជាង១០មុខ ទៅជាតំបន់កសិទេសចរណ៍នៅអូរសោម
× ពោធិ៍សាត់៖ លោក អ៊ឹង ឆាយហាក់ ជាម្ចាស់ចម្ការ ផល្លាសរីរាង ដែលមានផ្ទៃដីប្រមាណ ១៦០ហិកតា និងមានដំណាំចម្រុះប្រមាណ ១០មុខ នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ម្ចាស់ចម្ការដំណាំចម្រុះរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 ថា លោកនឹងច្នៃទីតាំងចម្ការផល្លាសរីរាង្គនៅតំបន់អូរសោមនេះ ទៅជាតំបន់កសិទេសចរណ៍ ដើម្បីអាចឲ្យអ្នកទេសចរ ទៅកម្សាន្តផង និងទទួលទានផ្លែឈើធម្មជាតិផង។
ដើម្បីជ្រាប់កាន់តែច្បាស់ សូមលោកអ្នកនាង អញ្ជើញទស្សនាបទសម្ភាសន៍រវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោក អ៊ឹង ឆាយហាក់ ម្ចាស់ចម្ការផល្លាសរីរាង្គ ដូចតទៅ៖
ជាអ្នកភ្នំពេញ តែលោក អ៊ឹង ឆាយហាក់ បានចាប់អារម្មណ៍ខ្លាំង ជាមួយអាកាសធាតុ និងទឹកដី ក្នុងតំបន់អូរសោម។ លោកបានបង្ហាញ ពីបំណងបង្កើត តំបន់កសិទេសចរណ៍ ក្នុងតំបន់អូរសោម ដើម្បីជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រ របស់កសិករ ក្នុងតំបន់អូរសោមផ្ទាល់ និងអាចទាក់ទាញអ្នកទេសចរផងដែរ។ នេះជាការបញ្ជាក់របស់លោក ឆាយហាក់។
លោក អ៊ឹង ឆាយហាក់ បានប្រាប់ ThmeyThmey25 ចម្ការរបស់លោកជាចម្ការធម្មជាតិ ១០០ភាគរយ មិនប្រើសារធាតុគីមីនោះទេ បានដាំដំណាំដូចជា ខ្នុរ ក្រូចឃ្វិច ក្រូចពោធិ៍សាត់ ក្រូចឆ្មារ ដូង ទុរេន ប័រ សាវម៉ៅ មង្ឃុត និងដំណាំផ្សេងទៀត។ លោកថា ចង់ឲ្យអ្នកទេសចរ ដែលទៅលេង នៅតំបន់អូរសោម អាចបរិភោគ ផ្លែឈើតាមរដូវកាលដែលមានសុវត្ថិភាពផងដែរ៕
Tag:
អូរសោម
កសិទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com