រថយន្ត
ការសិក្សា៖ រថយន្តពណ៌ស មានអ្នកនិយមប្រើប្រាស់ច្រើនជាងគេលើលោក
× សម្រាប់រយៈពេល១០ឆ្នាំជាប់គ្នា ពណ៌សនៅតែជាជម្រើសនាំមុខគេរបស់អ្នកប្រើប្រាស់រថយន្ត។ នេះបើតាមការសិក្សាមួយរបស់ក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំលាបរថយន្ត Axalta របស់អាមេរិក។
ការសិក្សាបានបង្ហាញថា ក្រុមហ៊ុនជាច្រើន ខិតខំរចនារថយន្តជាមួយពណ៌ឆើតឆាយដ៏ទាក់ទាញ ប៉ុន្តែកាលពីឆ្នាំមុន អ្នកប្រើប្រាស់៣៨ភាគរយនៅលើពិភពលោក នៅតែយកពណ៌ជាជម្រើសអាទិភាព។
ពណ៌ខ្មៅដែលនៅជម្រើសទីពីរ ដែលមាន១៩ភាគរយ ដោយនាំមុខពណ៌ប្រផេះ (១៥ភាគរយ) និងពណ៌ប្រាក់ (៩ភាគរយ), ពណ៌ខៀវ (៧ភាគរយ) និងពណ៌ក្រហម (៥ភាគរយ។
ការប្រើប្រាស់រថយន្តពណ៌ត្នោតខ្ចី មាន៣ភាគរយ ពណ៌លឿង/មាស មាន២ភាគរយ ខណៈពណ៌បៃតង មានត្រឹមតែ១ភាគរយប៉ុណ្ណោះ។ ពណ៌ទឹកក្រូច ពណ៌ស្វាយ ពណ៌ផ្កាថ្ម និងពណ៌មួយចំនួនទៀត ស្ទើរតែគ្មានអ្នកគិតដល់។
យោងតាម Axalta ពណ៌មានប្រជាប្រិយភាពបំផុតនៅលើទីផ្សារអាហ្វ្រិក និងអាស៊ី ដែលលក់ចេញចន្លោះពី៤៦ភាគរយ និង៤៨ភាគរយ ប៉ុន្តែនៅអឺរ៉ុប ពណ៌ប្រផេះ មានចំនួននាំមុខគេទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com