ជាតិ
បទសម្ភាសន៍
វីដេអូ
ផ្ទះសំណាក់​ស្ទឹង​មាស សេវា​ស្នាក់​នៅក្នុង​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម​
24, Dec 2020 , 7:59 am        
រូបភាព
ដោយ:
​ពោធិ៍សាត់​៖ ផ្ទះសំណាក់​ស្ទឹង​មាស ស្ថិតនៅ​មាត់​ស្ទឹង​អា​តៃ នៃ​ឃុំ​អូរ​សោម ដែលជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​មនោ​រម្យ​មួយ​។ នៅផ្ទះ​ស្នាក់​នេះ មាន​អាកាសធាតុ​ត្រជាក់ ទីធ្លា​ទូលាយ គួបផ្សំ​នឹង​កន្លែង​ស្នាក់​នៅមាន​ផាសុកភាព  ជាពិសេស​នៅទីនេះ ក៏មាន​បម្រើ​សេវាកម្ម​ម្ហូបអាហារ​មាន​រសជាតិ​ឆ្ងាញ់ និង​អនាម័យ​។ នៅពេល​រាត្រី  ភ្ញៀវទេសចរ​ដុត​ភ្នក់ភ្លើង រាំលេង​កម្សាន្ត និង​ទស្សនា​របាំ​ជនជាតិដើម​ភាគតិច​ជង​បាន​ទៀតផង​។​


 
​ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​លោកអ្នក​នាង អញ្ជើញ​ទស្សនា​បទ​សម្ភាស រវាង​កញ្ញា ជឿន ស្រី​ណ​យ នៃ​សារព័ត៌មាន​ថ្មីៗ​២៥ និង​លោក ជួប ពី​នី មា្ច​ស់​ផ្ទះសំណាក់​ស្ទឹង​មាស​ដូចតទៅ​៖ 
 

​ស្ថិត​នៅជាប់​មាត់ទឹក អាកាសធាតុ​ត្រជាក់ ជាមួយ​សម្រស់​ទឹកស្ទឹង ដែល​អមដោយ​ព្រៃឈើ​នៅ​ម្ខាង​ស្ទឹង និង​មានផ្ទះ​សំណាក់​យ៉ាង​ប្រណិត​មួយ ស្ថិតនៅ​ម្ខាង​ទៀត​នៃ​ផ្ទៃ​ទឹក នោះ​គឺ​ផ្ទះសំណាក់​ស្ទឹង​មាស​។ លោក ជួប ពី​នី   ម្ចាស់ផ្ទះ​សំណាក់​ស្ទឹង​មាស បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥  ថា​លោក​សង់​កន្លែង​ស្នាក់​នេះ​ឡើង ដោយសារតែ​មើលឃើញ​ពី​កំណើន​ទេសចរ​មកកាន់​តំបន់​ដែល​ពោរពេញ​ដោយ​សក្តានុពល​នៃ​ធម្មជាតិ អូរ​សោម​នេះ​។​
 
​លោក ជួប ពី​នី ថ្លែង​ដូច្នេះ​ថា​៖ «​ខ្ញុំ​បង្កើត​ផ្ទះសំណាក់​នៅទីនេះ ព្រោះ​មើលឃើញ​ពី​សក្តានុពល​នៃ​ធម្មជាតិ បើ​អាកាសធាតុ​វិញ​នៅទីនេះ គឺ​ឈ្នះ​នៅ​តំបន់​ផ្សេង​តែម្ដង​។ ទី​ពីរ​ធម្មជាតិ​នៅទីនេះ​គឺ​ស្អាត មាន​ព្រៃព្រឹក្សា មានទឹក​ខ្វាត់ខ្វែង ដូច្នេះ​ភ្ញៀវ​ដែល​មិន​ធ្លាប់​មក​ទីនេះ អាច​សាកល្បង​មក​ទីនេះ​ម្ដង​»​។ 
 
​មាន​ទីតាំងនៅ​ជាប់មាត់​ស្ទឹង  ផ្ទះសំណាក់​ស្ទឹង​មាស​មាន​អាកាសធាតុ​ត្រជាក់ ទីធ្លា​ទូលាយ គួបផ្សំ​នឹង​កន្លែង​ស្នាក់​នៅមាន​ផាសុកភាព  ជាពិសេស​នៅទីនេះ ក៏មាន​បម្រើ​សេវាកម្ម​ម្ហូបអាហារ​មាន​រសជាតិ​ឆ្ងាញ់ និង​អនាម័យ​។ នៅពេល​រាត្រី  ភ្ញៀវទេសចរ​ដុត​ភ្នក់ភ្លើង អាំង​ពោត ដំឡូង រាំលេង​កម្សាន្ត និង​ទស្សនា​របាំ​ជនជាតិដើម​ភាគតិច​ជង​បាន​ទៀតផង​។ លោក ជួប ពី​នី  បញ្ជាក់​ដូច្នេះ​៕
 












 
 

Tag:
 ស្ទឹង​អា​តៃ​
  ជួប ពី​នី​
  អូរ​សោម​
  ពោធិ៍សាត់​
  ទេសចរណ៍​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com