COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩លើពិភពលោកឡើងដល់ជាង៧៩លាននាក់ហើយ
× គិតត្រឹមថ្ងៃទី២៤ ខែធ្នូ នេះ ករណីកូវីដ-១៩លើពិភពលោក បានឡើងដល់ជាង៧៩.០៥លានករណីក្នុងនោះជាង១.៧៣លាននាក់ស្លាប់ និងសះស្បើយជាង៥៥.៦២លាននាក់។
សហរដ្ឋអាមេរិក មានអ្នកឆ្លងជិតដល់១៩លាននាក់ ខណៈឥណ្ឌា ជាង១០លាននាក់ ប្រេស៊ីលជាង៧.៣៦លាននាក់ រុស្ស៊ីជិត៣លាននាក់ បារាំងជាង២.៥លាននាក់ ចក្រភពអង់គ្លេសជាង២.១៤លាននាក់ គួកគីជាង២លាននាក់។
ប្រទេសដែលមានករណីឆ្លងចន្លោះពីជាង១លាននាក់ដល់ជិត២លាននាក់ រួមមានអ៊ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អាហ្សង់ទីន កូឡុំប៊ី ម៉ិកស៊ិក ប៉ូឡូញ អ៊ីរ៉ង់ និងប៉េរូ ខណៈអ៊ុយក្រែន និងអាហ្វ្រិកខាងត្បូង ឡើងកាន់តែប្រកៀកខ្ទង់១លាននាក់រៀងៗខ្លួន។
ឥណ្ឌូណេស៊ី មានអ្នកឆ្លងជាង៦៨ម៉ឺននាក់ដែលច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយនាំមុខសាធារណរដ្ឋឆេក បែលហ្ស៊ិក រូម៉ានី ស៊ីលី អ៊ីរ៉ាក់ កាណាដា និងបង់ក្លាដែស ក្នុងចំណោមប្រទេសដែលមានជាងកន្លះលានករណី។
ហ្វីលីពីនមានជាង៤៦ម៉ឺនករណី ខណៈមីយ៉ាន់ម៉ា ឡើងជិត១២ម៉ឺន។ ករណីនៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត មាន នោះ ម៉ាឡេស៊ីជាង៩៨០០០ករណី សិង្ហបុរី ជាង៥៨០០០ករណី ថៃជាង៥៧០០ករណី វៀតណាមជាង១៤០០ករណី កម្ពុជា៣៦៣ករណី ព្រុយណេ១៥២ករណី ឡាវ៤១ករណី និងទីម័រខាងកើត៣៣ករណី។
ក្នុងចំណោមអ្នកស្លាប់ជាង១.៧៣លាននាក់ មានជាង៣៣ម៉ឺននាក់នៅអាមេរិក ជិត១៩ម៉ឺននាក់នៅប្រេស៊ីល ជាង១៤ម៉ឺននាក់នៅឥណ្ឌា និងជាង១២ម៉ឺននាក់នៅម៉ិកស៊ិក។ ប្រទេសចំនួន២៣មាននាក់ស្លាប់ចន្លោះពីជាង១ម៉ឺននាក់ទៅជាង៧ម៉ឺននាក់ ក្នុងនោះឥណ្ឌូណេស៊ី មានជាង២ម៉ឺននាក់ និងហ្វីលីពីនជាង៩០០០នាក់។
កម្ពុជាបច្ចុប្បន្ននៅសល់អ្នកជំងឺ១៤នាក់ទៀតកំពុងសម្រាកព្យាបាល ហើយស្ថិតក្នុងចំណោមប្រទេស/ដែនដី ចំនួន២៣លើពិភពលោក ដែលមិនមានករណីស្លាប់អ្នកជំងឺកូវីដ-១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com