COVID-19
អន្តរជាតិ
កូ​វីដ​-១៩៖ អ៊ុយ​ក្រែ​ន មាន​អ្នក​ឆ្លង​ជាង​១​លាន​នាក់ ខណៈ​អាមេរិក​ជាង​១៩​លាន​នាក់​
25, Dec 2020 , 9:59 am        
រូបភាព
ដោយ: រួបរួម
​អ៊ុយ​ក្រែ​ន បាន​ក្លាយជា​ប្រទេស​ទី​១៧ ដែលមាន​ករណី​ឆ្លង​កូ​វីដ​-១៩​លើស​១​លាន ខណៈ​តួលេខ​នៅ​សហរដ្ឋអាមេរិក ឡើងដល់​ជាង​១៩​លាន​នាក់​។ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ពិភពលោក​ទាំងមូល​មាន​អ្នក​ឆ្លង​ជាង​៧៩.៧២​លាន​នាក់ ក្នុងនោះ​ស្លាប់​ជាង​១.៧៤​លាន​នាក់ និង​សះស្បើយ​ជាង​៥៦.១២​លាន​នាក់​។​

 
​អ៊ុយ​ក្រែ​ន មាន​អ្នក​ឆ្លង​ជាង​១​លាន​នាក់ ក្នុងនោះ​ស្លាប់​ជាង​១៧០០០​នាក់​។ សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​ឡើងដល់​ជាង​១៩​លាន ឥណ្ឌា​ជាង​១០​លាន ប្រេ​ស៊ី​ល​ជាង​៧.៤២​លាន រុស្សី​ជិត​៣​លាន និង​បារាំង​ជាង​២.៥២​លាន​។​
 
​ចក្រភព​អង់គ្លេស តួ​ក​គី និង​អ៊ីតាលី មាន​ជាង​២​លាន​ករណី​រៀងៗ​ខ្លួន ខណៈ អេ​ស្ប៉ា​ញ អាល្លឺម៉ង់ អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី ម៉ិ​ក​ស៊ិ​ក ប៉ូឡូញ អ៊ីរ៉ង់ ប៉េ​រូ និង​អ៊ុយ​ក្រែ​ន មាន​ចន្លោះ​ពី​ជាង​១​លាន ទៅជិត​២​លាន​ករណី​។​
 
​អាហ្វ្រិក​ខាងត្បូង​មាន​ជាង​៩៦​ម៉ឺន​ករណី ហូ​ឡង់​ជាង​៧៣​ម៉ឺន​ករណី ខណៈ​ឥណ្ឌូណេស៊ី មាន​ជាង​៦៩​ម៉ឺន​ករណី​។ ឆេ​ក បែលហ្ស៊ិក រូ​ម៉ា​នី ស៊ី​លី អ៊ីរ៉ាក់ កាណាដា និង​បង់​ក្លា​ដែ​ស មាន​លើសពី​កន្លះ​លាន​ករណី​រៀងៗ​។​
 
​រីឯ​ចំនួន​អ្នកស្លាប់​វិញ ក្នុងចំណោម​ជាង​១.៧៤​លាន​នាក់ សហរដ្ឋអាមេរិក មាន​ជាង​៣៣​ម៉ឺន​នាក់ ប្រេ​ស៊ី​ល​ជាង​១៩​ម៉ឺន ឥណ្ឌា​ជាង​១៤​ម៉ឺន និង​ម៉ិ​ក​ស៊ិ​កជាង​១២​ម៉ឺន​។ ២៣​ប្រទេស​មាន​ករណី​ស្លាប់​ចាប់ពី​១​ម៉ឺន​ដល់​ជាង​៧​ម៉ឺន ក្នុងនោះ​ឥណ្ឌូណេស៊ី មាន​ជាង​២​ម៉ឺន​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com