កីឡាជាតិ
ជាតិ
​សឿត បារាំង ទៅ​ខេត្ត​កំណើត​ខ្លួន​ដោយ​ចូលរួម​ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​ជា​កីឡាករ​ខ្ចី​ជើង​
25, Dec 2020 , 10:25 am        
រូបភាព
ដោយ:
​កីឡាករ សឿត បារាំង ផ្ទេរ​ពី​ក្លិប​ភ្នំពេញ​ក្រោ​ន​ទៅ​ចូលរួម​ជាមួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​។ ខ្សែការពារ​រូបនេះ ជា​យុវជន​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន ដែល​ទទួលបាន​កា​រប​ង្វឹ​ក និង​បណ្តុះបណ្តាល​តាំងពី​ឆ្នាំ​២០១១​។

 
​ខ្សែការពារ សឿត បារាំង របស់​ក្លិប​ភ្នំពេញ​ក្រោ​ន នឹង​ជួយ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ប្រជែង​ដណ្តើម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ និង​ពាន​សម្តេច ហ៊ុន សែន នៅ​រដូវ​កាល​ឆ្នាំ​២០២១-២០២២​។ បន្ទាប់ពី​ក្លិប​ភ្នំពេញ​ក្រោ​ន យល់ព្រម​ផ្ទេរ​រូបគេ​ទៅកាន់​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០​នេះ​។ ការផ្ទេរ​នេះ មាន​សុពលភាព​រយៈពេល​១​ឆ្នាំ​។​
 
​ក្លិប​ភ្នំពេញ​ក្រោ​ន​ចាត់ទុក​ការផ្ទេរ​នេះ​ថា ជា​ឱកាស​ថ្មី​មួយ​សម្រាប់​កីឡាករ សឿត បារាំង ដើម្បី​សិក្សា​ពីបទ​ពិសោធ និង​អភិវឌ្ឍន៍​ខ្លួន​ជាមួយ​ក្លិប​នៅលើ​ទឹកដី​កំណើត​។ ក្លិប រំពឹងថា ខ្សែការពារ​រូបនេះ នឹង​ទទួលបាន​បទពិសោធ​ថ្មីៗ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ 
 
​កីឡាករ សឿត បារាំង បាន​ចូលប្រឡូក​ក្នុង​អាជីព​ពាល់​ទាត់​ដោយ​ធ្វើជា​យុវជន​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​នៅ​ឆ្នាំ​២០១១​។ ក្រោយមក​ដោយ​មើលឃើញ​ពី​ទេពកោសល្យ និង​សមត្ថភាព រូបគេ ត្រូវបាន​ក្លិប​ដំឡើង​ពី​ឈុត​យុវជន​ឲ្យ​មកលេង​ជាមួយ​ឈុត​ធំ​នៅ​ឆ្នាំ​២០១៦ រហូតមក​បច្ចុប្បន្ន​។ 
 
​ខ្សែការពារ​វ័យ​២១​ឆ្នាំ​រូបនេះ​បាន​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​នៅ​ឆ្នាំ​២០១៦ និង​ក្លាយជា​សមាជិក​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​នៅ​ឆ្នាំ​២០១៧ ជា​ឆ្នាំ ដែល​រូបគេ​ទទួលបាន​ឱកាស​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ពី​សំណាក់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។ នៅ​ឆ្នាំ​២០១៩ រូបគេ​ត្រូវបាន​កោះហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​។ 
 
​កីឡាករ​កម្ពស់​១.៦០​ម៉ែត្រ​រូបនេះ បង្ហាញខ្លួន​ជា​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​បាន​៣​លើក​, ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​៥​លើក​, ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ និង​ជម្រើសជាតិ​ឈុត​ធំ​បាន​ចំនួន​៤​លើក​ដូចគ្នា​៕    
 
 

Tag:
 បាល់ទាត់​
  ភ្នំពេញ​ក្រោ​ន​
  សឿត បារាំង​
  អង្គ​រថា​យ​ហ្គឺ​រ
© រក្សាសិទ្ធិដោយ thmeythmey.com