កំណាព្យ
ជាតិ
កំណប់ទ្រព្យ​
26, Dec 2020 , 1:59 pm        
រូបភាព
ដោយ:
កំណាព្យ​បទ បថ្យាវត្ត​

 
​ទ្រព្យ​មិនបាច់​រក​កើតមក​យើង​មាន​
​ធម្មជាតិ​ប្រទាន​មាន​ដូចៗ​គ្នា​
​នោះ​គឺ​កំណប់​កាយសម្បទា​
​ថែ​ទៅ​គ្រប់គ្នា​ទាន់​កាយ​នៅ​មាំ​។​
 
​កុំ​ចាំ​ទ្រុឌទ្រោម​ទើប​នឹក​ថែទាំ​
​ក្រែងលោ​លែង​មាំ​ង​ដូច​កាល​គ្រា​ដើម​
​បេះដូង​ប្រមាត់​ប្រយ័ត្ន​ទាំង​ថ្លើម​
​ក្រែង​ក្រួស​ក្រិន​ហើម​ដកដង្ហើម​យ៉ាប់​។​
 
​ក្រពះ​ពោះវៀន​ក្រលៀន​ប្រដាប់​
​ការពារ​មុន​យ៉ាប់​លែង​ដំណើរការ​
​តម​នំចំណី​បារី​សុរា​
​របប​អាហារ​កំណត់​ឲ្យ​បាន​។​
 
​កុំ​ចោល​កីឡា​និង​ការហាត់​ប្រាណ​
​ទៅតាម​ល​ម្អា​ន​នៃ​ចិត្ត​យើង​ចង់​
​កុំ​ដល់​ខូច​កាយ​នឹក​ស្តាយ​ថា​បង់​
​ពេលនោះ​ទោះ​ចង់​ខ្លា​ចកែ​លែង​ឡើង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com