ជាតិ
សង្គមជាតិ
ជ្រើសរើស​សិស្ស​៦០​នាក់​ចូលរៀន​ជំនាញ​ម្ហូបអាហារ​ដោយ​ឥតគិតថ្លៃ​នៅ​សៀមរាប​
25, Dec 2020 , 9:29 pm        
រូបភាព
រូបភាពពីមជ្ឈមណ្ឌល​អប់រំបច្ចេកទេសមិត្តភាពកម្ពុជាជប៉ុន
រូបភាពពីមជ្ឈមណ្ឌល​អប់រំបច្ចេកទេសមិត្តភាពកម្ពុជាជប៉ុន
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ផ្តល់​ប្រកាស​ឲ្យ​សិស្ស​ចំនួន​៣០​នាក់​សិក្សា​ផ្នែក​កែច្នៃ​អាហារ និង​៣០​នាក់​ទៀត សិក្សា​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ ដោយ​ឥតគិតថ្លៃ​សម្រាប់​វគ្គ​សិក្សា​រយៈពេល​៦​ខែ នៅ​ម​ជ្ឃ​មណ្ឌល​អប់រំ​បច្ចេកទេស​មិត្តភាព​កម្ពុជា​-​ជប៉ុន ដែលមាន​ទីតាំង​នៅក្នុង​បរិវេណ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប​។

 
​ក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​ថា​វគ្គ​សិក្សា​ជំនាញ​កែច្នៃ​អាហារ និង​ផ្នែក​សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ នេះ​គឺ​សម្រាប់​ផ្តល់​ឲ្យ បេក្ខជន​ធ្លាក់ ឬ​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ និង​ផ្តល់​អាទិភាព​ដល់​សិស្សស្រី​។​
 
​មុននឹង​បេក្ខជន​អាច​ចូលរៀន​វគ្គ​សិក្សា​ជំនាញ​ទាំងនេះ​បាន ក្រសួង​អប់រំ​នឹង​ជ្រើសរើស​បេក្ខជន​ដែលមាន​ប្រាស្រ័យ​ទាក់ទង និង​ធ្វើការ​ជា​ក្រុម មាន​សីលធម៌​រស់នៅ​ល្អ និង​ចូលរួម​សហការ​រាល់​ការងារ​របស់​ម​ជ្ឃ​មណ្ឌល​អប់រំ​បច្ចេកទេស​មិត្តភាព​កម្ពុជា​-​ជប៉ុន​។ 
 
​បេក្ខជន​អាច​ទទួល​ពាក្យ និង​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នៅ​ម​ជ្ឃ​មណ្ឌល​អប់រំ​បច្ចេកទេស​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្តសៀមរាប​។ បេក្ខជន​នឹងត្រូវ​ប្រឡង​នៅ​ថ្ងៃទី​២៧ ខែមករា​។ លទ្ធផល​ប្រឡង​នឹង​ប្រកាស​នៅ​ថ្ងៃទី​២៩ ខែមករា ហើយ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​ជា​ពេលដែល​សិស្ស​ត្រូវ​ចូលរៀន​៕ 

Tag:
 សិស្ស​
 ​អាហារូបករណ៍​
 ​កសិកម្ម​
 ​ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com