COVID-19
អន្តរជាតិ
អ្នកកើតកូវីដ-១៩ ឡើងដល់ជាង៨០លាននាក់ហើយ
26, Dec 2020 , 8:29 am        
រូបភាព
ដោយ: រួបរួម
គិតត្រឹមព្រឹកថ្ងៃទី២៦ ខែធ្នូ នេះ អ្នកកើតកូវីដ-១៩ លើពិភពលោកមានជាង៨០.១៨លាននាក់ ក្នុងនោះស្លាប់ជាង១.៧៥លាននាក់ និងសះស្បើយជាង៥៦.៤៤លាននាក់។



សហរដ្ឋអាមេរិក ជាប្រទេសដែលមានករណីច្រើនជាងគេបំផុតដោយមានអ្នកជំងឺជាង១៩លាននាក់ ខណៈឥណ្ឌាជាង១០លាននាក់ ប្រេស៊ីលជាង៧.៤៤លាននាក់ និងរុស្ស៊ី ជិត៣លាននាក់។

បារាំង ចក្រភពអង់គ្លេស តួកគី និងអ៊ីតាលី សុទ្ធតែមានអ្នកជំងឺជាង២លាននាក់ ខណៈអេស្ប៉ាញ អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អ៊ីរ៉ង់ អ៊ុយក្រែន និងប៉េរូ មានជាង១លាននាក់រៀងៗខ្លួន។

ប្រទេសដែលមានអ្នកឆ្លងលើសកន្លះលាននាក់រួមមាន អាហ្វ្រិកខាងត្បូង ហូឡង់ ឥណ្ឌូណេស៊ី ឆេក បែលហ្ស៊ិក រូម៉ានី ស៊ីលី អ៊ីរ៉ាក់ កាណាដា និងបង់ក្លាដែស ខណៈ ហ្វីលីពីន ប៉ាគីស្ថាន ស្វីស និងម៉ារុក មានតួលេខកាន់តែប្រកៀក។

ក្នុងចំណោមអ្នកស្លាប់ដោយសារកូវីដ-១៩ ជាង១.៧៥លាននាក់ អាមេរិកមានជាង៣៣ម៉ឺននាក់ ប្រេស៊ីល ជាង១៩ម៉ឺននាក់ ឥណ្ឌាជាង១៤ម៉ឺននាក់ និងម៉ិកស៊ិកជាង១២ម៉ឺននាក់។

២៣ប្រទេសមានអ្នកស្លាប់ចន្លោះពីជាង១ម៉ឺនទៅជាង៧ម៉ឺននាក់ ក្នុងនោះឥណ្ឌូណេស៊ី មានជាង២ម៉ឺននាក់។ ៥៥ប្រទេស មានអ្នកស្លាប់ខ្ទង់ពាន់នាក់ ដែលក្នុងនោះហ្វីលីពីនជាង៩០០០នាក់ និងមីយ៉ាន់ម៉ាជាង២៥០០នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com