COVID-19
អន្តរជាតិ
COVID-19៖ អាមេរិកឆ្លងជិត១៩.៥លានករណី ឥណ្ឌាជាង១០លាន រុស្ស៊ីជាង៣លាន
27, Dec 2020 , 10:37 am        
រូបភាព
ដោយ: រួបរួម
គិតត្រឹមថ្ងៃអាទិត្យ ទី២៧ ខែធ្នូ នេះ ករណីឆ្លងកូវីដ-១៩ លើពិភពលោកឡើងដល់ជាង៨០.៧១លាន ក្នុងស្លាប់ជាង១.៧៦លាន និងសះស្បើយជិត៥៧លាន។ សហរដ្ឋអាមេរិក មានករណីឆ្លង និងអ្នកស្លាប់ច្រើនជាងគេ ។ ឥណ្ឌាមានអ្នកឆ្លងច្រើនលំដាប់ទីពីរ ប៉ុន្តែករណីស្លាប់តិចជាងប្រេស៊ីល។

 
សហរដ្ឋអាមេរិក មានអ្នកឆ្លងជិត១៩.៥លាននាក់ ហើយបន្តដោយឥណ្ឌា ជាង១០លាននាក់  ប្រេស៊ីល ជាង៧.៤៦លាននាក់ រុស្សីជាង៣លាននាក់ បារាំងជាង២.៥លាននាក់ ចក្រភពអង់គ្លេសជាង២.២៥លាននាក់ តួកគីជាង២.១៣លាននាក់ និងអ៊ីតាលី ជាង២.០៣លាននាក់។
 
ប្រទេសដែលមានករណីឆ្លងពីជាង១លានដល់ជិត២លាន រួមមាន អេស្ប៉ាញ អាល្លឺម៉ង់ កូឡុំប៊ី អាហ្សង់ទីន ម៉ិកស៊ិក ប៉ូឡូញ អ៊ីរ៉ង់ អ៊ុយក្រែន និងប៉េរូ។ អាហ្វ្រិកខាងត្បូង មានជាង៩៩ម៉ឺននាក់ ហូឡង់ជាង៧៥ម៉ឺន និងឥណ្ឌូណេស៊ី ជាង៧០ម៉ឺន។
 
ករណីឆ្លងឡើងដល់កន្លះលាននាក់មាននៅ សាធារណរដ្ឋឆេក បែលហ្ស៊ិក រូម៉ានី ស៊ីលី អ៊ីរ៉ាក់ កាណាដា និងបង់ក្លាដែស ខណៈ ប៉ាគីស្ថាន ហ្វីលីពីន ម៉ារ៉ុក និងស្វីស ស្ថិតក្នុងខ្ទង់ជាង៤០ម៉ឺនករណី។
 
ក្នុងចំណោមអ្នកស្លាប់ជាង១.៧៦លាននាក់ សហរដ្ឋអាមេរិកឡើងជិត៣៤ម៉ឺន ប្រេស៊ីលជាង១៩ម៉ឺន ឥណ្ឌាជាង១៤ម៉ឺន និងម៉ិកស៊ិកជាង១២ម៉ឺន។ ២៣ប្រទេសផ្សេងទៀត មានអ្នកស្លាប់លើសពី១ម៉ឺននាក់ ក្នុងនោះ ឥណ្ឌូណេស៊ី ឡើងជិតដល់២១០០០នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com