ជាតិ
២៥ខេត្ត/រាជធានី
អ្នកលក់អាវរងាមិនសូវកាក់កបឡើយនៅឆ្នាំនេះ
27, Dec 2020 , 11:30 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី

នៅក្នុងសប្តាហ៍នេះ ធាតុអាកាសនៅកម្ពុជាបានចុះត្រជាក់ ហើយស្ថានភាពរងានេះ អាចនឹងបន្តអូសបន្លាយមួយរយៈទៀត។ ទោះបីជា សីតុណ្ហភាពចុះត្រជាក់ក៏ដោយ ប៉ុន្តែអាជីវករលក់អាវរងា នៅម្តុំផ្សារបឹងកេងកង បែរជាត្អូញត្អែរគ្រប់គ្នា ថាអាវរងារបស់ពួកគាត់លក់មិនសូវដាច់ទៅវិញ ហើយតម្លៃក៏ទាបជាឆ្នាំកន្លងទៅថែមទៀត។

 
 
អាជីវករទាំងនោះ បានអះអាងថា ការផ្ទុះឡើងនៃបញ្ហាកូវីដ-១៩ ជាមូលហេតុដែលធ្វើឲ្យការលក់អាវរងារបស់ពួកគាត់ធ្លាក់ចុះ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់បន្ថែមទៀតនោះ គឺអាកាសធាតុមិនត្រជាក់ខ្លាំងដែលចាំបាច់ត្រូវពាក់អាវរងានោះឡើយ។
 
សូមទស្សនាបទសម្ភាសរបស់ ស៊ុល រ៉វី និងថតដោយ ផាត ដាណេ៖
 

© រក្សាសិទ្ធិដោយ thmeythmey.com