អន្តរជាតិ
មនុស្ស៧នាក់ស្លាប់ក្នុងការវាយប្រហារដោយកាំបិតនៅភាគឦសានប្រទេសចិន
27, Dec 2020 , 7:29 pm        
រូបភាព
ដោយ: រួបរួម
យ៉ាងហោចណាស់ មនុស្ស៧នាក់បានស្លាប់ និង៧នាក់ទៀត បានរងរបួស ដោយការវាយប្រហារដោយកាបិតនៅខាងឦសានប្រទេសចិន នាថ្ងៃអាទិត្យនេះ ហើយជនសង្ស័យត្រូវបានឃាត់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន AFP រាយការណ៍ដោយតាមប្រភពពីបណ្តាញព័ត៌មានរដ្ឋចិន។

 
ការវាយប្រហារបានកើតនៅនៅក្រុង Kaiyuan ខេត្ត Liaoning ខាងក្រៅហាងស្ទីមសូណាមួយកន្លែង។ ជនសង្ស័យដែលបណ្តាញសារព័ត៌មានហៅឈ្មោះថា Yang ត្រូវបានឃាត់ខ្លួន ប៉ុន្តែគេមិនទាន់ស៊ើបដឹងពីមូលហេតុនៃការវាយប្រហារដោយកាំបិតនេះឡើយ។
 
ច្បាប់ចិន រឹតបន្តឹងយ៉ាងខ្លាំងលើការលក់គ្រឿងផ្ទុះ និងអាវុធនានា ប៉ុន្តែការវាយប្រហារតែងតែកើតមានឡើងជាញឹកញយ ដោយជនល្មើសប្រើប្រាស់កាំបិត និងអាវុធកែច្នៃ។ 
 
ជនបង្កភាគច្រើន ជាមនុស្សដែលមានសតិស្មារតីមិនល្អ អ្នកមានវិបត្តិផ្លូវចិត្ត និងក្រុមមនុស្សដែលពិបាកសម្របខ្លួនក្នុងសង្គម។ 
 
កាលពីពេលថ្មីៗកន្លងមកនេះ បានយកកាំបិតចាក់មនុស្សយ៉ាងហោចណាស់៣៩នាក់ឲ្យរងរបួសនៅសាលាមតេយ្យមួយក្នុងតំបន់ Guangxi ដែលក្រោយមកត្រូវតុលាការកាត់ទោសប្រហារជីវិត។ កាលពីឆ្នាំ២០១៨ ករណីវាយប្រហារដោយកាំបិតក៏បានកើតនៅហាងទំនិញមួយក្នុងក្រុងប៉េកាំង ដែលបណ្តាលឲ្យបុរសម្នាក់ស្លាប់ និងមនុស្ស១២នាក់ទៀតរងរបួសផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com