ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី សុខ ហ៊ី រកចំណូលបានមួយចំនួនជួយគ្រួសារ ពីក្រូចថ្លុងដែលដាំជុំវិញផ្ទះ
27, Dec 2020 , 5:24 pm        
រូបភាព
ដោយ:
ការដាំដំណាំជុំវិញផ្ទះ គឺភាគច្រើនជាទម្លាប់របស់ប្រជាកសិករ ដែលមានពេលទំនេរពីការធ្វើស្រែចម្ការផ្សេងៗ។ ដូចគ្នានេះដែរ អ្នកស្រី សុខ ហ៊ី នៅស្រុកមួយក្នុងខេត្តពោធិ៍សាត់ បានឆ្លៀតពេលពីការធ្វើស្រែ មកដាំដំណាំជុំវិញផ្ទះមួយចំនួនដើម្បីអាចមានចំណូលខ្លះផ្គត់ផ្គង់គ្រួសារបន្ថែម។ នៅជុំវិញផ្ទះកសិកររូបនេះ មានដាំក្រូចថ្លុងក្រូចឆ្មារ ម្ទេស និងបន្លែបន្តិចបន្តួចផងដែរ។


 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាងអញ្ជើញ ទស្សនា បទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង អ្នកស្រី សុខ ហ៊ី អ្នកដាំក្រូចថ្លុង ដូចតទៅ៖

 

ក្រៅពីការធ្វើស្រែ អ្នកស្រី សុខ ហ៊ី បានឆ្លៀតពេលដាំដំណាំ ជាច្រើនប្រភេទនៅជុំវិញផ្ទះរបស់ខ្លួន។ ភាគច្រើនអ្នកស្រី ដាំក្រូចត្លុងព្រោះដីជុំវិញផ្ទះខ្លួន អំណោយផលដល់ដំណាំនេះ។  អ្នកស្រី សុខ ហ៊ី បានរៀបរាប់ប្រាប់ Thmeythmey25ថា ក្រូចត្លុងរបស់អ្នកស្រីអាចលក់បានតម្លៃគួរសមដែរ។ ជាទូទៅក្រូចត្លុងមួយផ្លែ អាចលក់បាន មួយម៉ឺនរៀល ដោយឈ្មួញទិញក្នុងមួយគីឡូក្រាម ៨០០០រៀល។ 


 
អ្នកស្រីបន្ថែមដូច្នេះថា៖ « ក្រូចត្លុងមានគេទិញច្រើន ហើយភាគច្រើនគេមកទិញដល់ផ្ទះតែម្ដង។ សម្រាប់ចំណូលពីការលក់ក្រូចថ្លុង មិនអាចផ្គត់ផ្គង់គ្រួសារគ្រប់ទេ តែអាចមានចំណូលខ្លះៗដែរ »។


 
អ្នកស្រី សុខ ហ៊ី មានគម្រោងដាំក្រូចថ្លុងនៅបន្ថែមទៀត ដើម្បីអាចរកប្រាក់ចំណូលបន្ថែមពីដំណាំហូបផ្លែមួយនេះ៕






 

Tag:
 ក្រូចថ្លុង
  ពោធិ៍សាត់
  សម្ភាស
  វីដេអូ
  កសិកម្ម
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com